ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
ទំព័រដើម
ព័ត៌មានជាតិ
ព័ត៌មានព្រឹត្តិការណ៌
ព័ត៌មានសន្តិសុខសង្គម
ព័ត៌មាន សាសនា
ព័ត៌មាន ស៊ើបអង្កេត
ព័ត៌មានថ្មីបំផុត
កូនត្រីពូជ ចំរុះប្រមាណជាង ២១,០០០ កូន ត្រូវបានប្រលែងចូលក្នុងអាងទំនប់ក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ក្នុងទិវាប្រារព្ធ(ទិវា មច្ឆាជាតិ ១កក្តដាឆ្នាំ ២០២៥ **|**
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើ “ទិវាមច្ឆជាតិ ១កក្កដា” ឆ្នាំ២០២៥ ដោយមានការប្រលែងកូនត្រីប្រមាណ ២១,០០០ កូន (ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើពិធី“ទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៥” ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលរៀបចំឡើង ដោយរដ្ឋបាលខេត្តនិងមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត នៅបរិវេណអាងទឹកទំនប់ក្បាលអូរ ស្ថិតនៅភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក-លោកស្រី នាយក-នាយករង រដ្ឋបាលខេត្ត នាយក-នាយករងទីចាត់ការ សាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរង មេឃុំ មេភូមិ អនុភូមិ មកពីតាមបណ្តាក្រុងស្រុក ទាំង ៧, លោកគ្រូ អ្នកគ្រូ យុវជន កាយរឹទ្ធ, កាកបាទក្រហម, សហភាពសហព័្ពន្ធយុវជនកម្ពុជាខេត្ត ប្រ0ជាពលរដ្ឋ និងអ្នកពាក់ព័ន្ធច្រើនរូប។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានសម្តែងការស្វាគមន៍ និងអានរបាយការណ៍សង្ខេបជូនអង្គពិធីជ្រាប និងបានលើកឡើងដែរថា មន្ទីរ ក៏ដូចជាខណ្ឌរដ្ឋបាលជលផលខេត្ត បានសហការ និងពង្រឹង កិច្ចការងារផ្សព្វផ្សាយច្បាប់ស្តីពី ជលផល ការត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល និងការអភិវឌ្ឍន៍វារីវប្បកម្មជាដើម ជូនដល់ប្រជាសហគមន៍ផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលមានខណ្ឌរដ្ឋបាលជលផល ជាសេនាធិការ បានសហការជាមួយរដ្ឋបាលស្រុកត្បូងឃ្មុំ រដ្ឋបាលឃុំគរ និងអ្នកពាក់ព័ន្ធទាំងអស់ រៀបចំពិធី “ទិវាមច្ឆជាតិ ១ កក្កដា” ដ៏មានសារៈសំខាន់នេះឡើង ដោយបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ចំពោះការបន្តចូលរួមថែរក្សា ការពារ បង្កបង្កើនធនធានមច្ឆជាតិ និងបំផុសការយល់ដឹង ក្នុងស្រទាប់សាធារណៈជន អំពីអត្ថប្រយោជន៍ នៃមច្ឆជាតិ និងវារីសត្វ ចំពោះមជ្ឈដ្ឋានជីវៈចម្រុះ និងរបបអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគាំទ្រសកម្មភាព ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និង ការអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតី ចូលរួមតាមរយៈទិវាមច្ឆជាតិ ១កក្កដា រៀងរាល់ឆ្នាំ។ ទិវានេះ មានគោលបំណងបង្ហាញឱ្យឃើញអំពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សា ការពារ បង្កបង្កើនការយកចិត្តទុកដាក់លើសម្បត្តិធម្មជាតិ ឱ្យស្ថិតស្ថេរ ចិរកាល រក្សាបានភាពគង់វង្សយូរអង្វែង ដើម្បីចូលរួមសម្រេចនូវគោលដៅអភិវឌ្ឍសហសវត្សរ៍ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ហើយការប្រលែងត្រីទាំងតូច ទាំងធំ មិនមែនសម្រាប់តែក្នុងអង្គពិធីនោះទេ គ្រប់គ្នាអាចធ្វើការលែងត្រីបានគ្រប់គ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីលើកកម្ពស់គុណភាពមជ្ឈដ្ឋានជីវចម្រុះ ប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ច សន្តិសុខស្បៀង អាហាររូបត្ថម្ភ និងសុខមាលភាពរបស់ប្រជាជន។ ឯកឧត្តម ប៉ែន កុសល្យ បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានធ្វើ កំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដើម្បីលើកស្ទួយជីវភាពរស់នៅ និងផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ។ បន្ថែមលើនេះ សូមគ្រប់់មជ្ឈដ្ឋានទាំងអស់ ត្រូវផ្តល់ក្តីស្រឡាញ់ ថែរក្សា ការពារព្រៃលិចទឹក មច្ឆជាតិ និងចូលរួមប្រលែងត្រី ឬវារីសត្វកម្រៗគ្រប់ប្រភេទនៅតាមអាងទឹក តាមស្រះសហគមន៍ តាមស្រះវត្ត តាមកន្លែងអភិរក្ស និងតាមដែននេសាទនានា ឲ្យបានច្រើនកុះករ ។ ទន្ទឹមនេះផងដែរ សូមរដ្ឋបាលស្រុក ក្រុង រដ្ឋបាលឃុំ សង្កាត់ មេភូមិ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការនេសាទដោយឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ជាពិសេសឧបករណ៍ លូស្បៃមុង និងឧបករណ៍ឆក់ត្រី ស្តែងឲ្យឃើញពីការចូលរួមរបស់បងប្អូន នឹងបង្ហាញពីស្មារតីទទួលខុសត្រូវលើធនធានជលផលរបស់យើង។ បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងផងដែរ នូវសភាពការណ៍ថ្មីៗដែលកំពុងកើតមានតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជាយើង និងប្រទេសថៃ ដោយក្នុងនោះ រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និងអ្នកពាក់ព័ន្ធ សូមបង្កលក្ខណងាយស្រួល ដល់ប្រជាពលករយើង ដែល ត្រលប់មកវិញ ទទួលបានឱកាសការងារល្អនៅក្នុងស្រុក ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់បន្ថែមថា៖ កូនត្រីប្រមាណ២១,០០០ កូន ត្រូវបានប្រលែង ក្នុងទិវាមច្ឆជាតិ ដែលធ្វើឡើងនៅខេត្តត្បូងឃ្មុំ ហើយការកំណត់ឱ្យមានរដូវបិទនេសាទទឹកសាប ចាប់ពីដើមខែមិថុនា ដល់ចុងខែតុលា គឺដើម្បីទុកពេលឱ្យត្រីពងកូន បន្តពូជ និងរីកលូតលាស់ធំធាត់នៅរដូវទឹកដំឡើង ដែលនឹងផ្តល់ជាប្រភពចំណូលប្រចាំថ្ងៃរបស់ប្រជានេសាទ និងជាប្រភពអាហារចម្បងរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ **|**
ឯកឧត្តម អ៊ាង សុផល្លែត កោតសរសើរដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលតែងចូលរួមរាល់សកម្មភាពនានា តាមមូលដ្ឋាន ជាមួយថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ..... **|**
នាព្រឹកថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះដែរ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំកំលាំងអធិការក្រុងស្រុក អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខដំណែងប្រធានពន្ធនាគារខេត្តមណ្ឌលគិរី។ **|**
រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវេទិកាពិគ្រោះយោបល់ ដើម្បីពង្រឹងកិច្ចសហការ ជាមួយអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត **|**
ឯកឧត្តម ជា សុផារ៉ា ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន **|**
គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សក.ម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម.... **|**
ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ បាន ណែនាំក្រុមការងារចុះមូលដ្ឋានឃុំទាំង១៤ នៃស្រុកមេមត់ បន្តពង្រឹងនិងពង្រីកសមាជិក រក្សាសាមគ្គីភាពផ្ទៃក្នុង បន្តការអភិវឌ្ឍក្នុងមូលដ្ឋាន **|**
ឯកឧត្តម វង សូត ដឹកនាំសមាជិក សមាជិការដ្ឋសភាមណ្ឌលខេត្តត្បូងឃ្មុំ ចុះពិនិត្យមើលការបង្កបង្កើនផលដំណាំពោតរបស់សហគមន៍ កសិកម្មជីរោទ៍រុងរឿង **|**
អភិបាលខេត្តត្បូងឃ្មុំ និងសប្បុរសជន បន្តផ្តល់ជូនអណ្តូងទឹកចំនួន១២ ដើម្បីបង្កើនប្រភពទឹកស្រោចស្រពជួយសង្គ្រោះស្រូវ ជាង៣០០ហិកតា ក្នុងស្រុកពញាក្រែក **|**
ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅតំបន់ព្រំដែន ក្នុងស្រុកពញាក្រែក, រយៈពេល០២ថ្ងៃ ចាប់ឃាត់ខ្លួនមនុស្ស០៧នាក់ និងគ្រឿងញៀន៣០កញ្ចប់ **|**
ពិតជាមិនធម្មតាមែនលោកចោរ ហ៊ានប្លន់ដោយ រឹត ក យករថយន្ដ ម៉ាក Toyota PRUIS នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យ នៅខណ្ឌកំបូល រាជធានីភ្នំពេញ **|**
រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ដើម្បីរួមគ្នាវាយតម្លៃអំពីសមិទ្ធផល និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា **|**
សមត្ថកិច្ច ឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន២នាក់ដែលប្រើដាវកាប់ប្រហារទៅលើយុវជនម្នាក់បណ្តាលឱ្យស្លាប់នៅនឹងកន្លែង កាលពីរសៀលថ្ងៃ២១ខែធ្នូឆ្នាំ២០២៤នៅក្នុងស្រុកស្នួល ខេត្តក្រចេះ។ **|**
នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ។ **|**
ព័ត៌មាន ស៊ើបអង្កេត
វីដែអូ