ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សក.ម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម....
Tue,03 June 2025 (Time 11:43 AM)
ដោយ ៖ តឃញ (ចំនួនអ្នកអាន: 30នាក់)

ភ្នំពេញ÷នាថ្ងៃ​ទី០២ ខែ​មិថុនា ឆ្នាំ២០២៥នេះ លោក ទេព គង្គា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អញ្ជើញ លោក វ៉ាត វុធ ហៅ លោកតា​ឥសី​សំរឹទ្ធ ដែល​តាំង​ខ្លួន​ជា​គ្រូ​បារមី​ស្នង​រូប ៧ ភាសា មាន​អាសយដ្ឋាន​នៅ​ភូមិ​ ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ ដែលអាចប៉ះពាល់​ដល់តម្លៃ​ព្រះពុទ្ធសាសនា និង​សង្គម ។

មន្ទីរ​ធម្មការ និង​សាសនា​រាជធានី បាន​ធ្វើ​កិច្ចសន្យា​ណែនាំ​គ្រូ​បារមី​ស្នង​រូប ៧ ភាសា ខាងលើ ឱ្យបញ្ឈប់ និង​លុប​វីដេអូ រូបថត​សក.ម្មភាព​ពាក់ព័ន្ធ​នឹង​ការ ទស្សន៍ទាយ ប្រស ព្រំ លើករាសី ទាំង​ចាស់​ទាំង​ក្មេ ចេញ​ទាំងអស់ តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យប៉ះពាល់​ដល់​សន្តិសុខ ស.៊ណ្ដាប់ធ្នាប់​ សាធារណៈ ស្ថេរភាព​សង្គម និង​ព្រះពុទ្ធសាសនា ។

ជាមួយ​នេះ លោក វ៉ាត វុធ ហៅ លោកតា​ឥសី​សំរឹទ្ធ ដែល​តាំង​ខ្លួន​ជា​គ្រូ​បារមី​ស្នង​រូប ៧ ភាសា ក៏បាន​ធ្វើ​កិច្ចសន្យា​យល់ព្រម​លុ.ប​វី.ដេអូ និង រូបថត​សក.ម្មភាព​ប៉ះពា.ល់​ដល់​ប្រពៃណី ទំនៀម​ទម្លាប់ ព្រះពុទ្ធសាសនា និង​តថភាព​សង្គម នៅ​លើ​ប្រព័.ន្ធ​ប.ណ្ដា.ញ​ស.ង្គ.ម​ទាំងអស់។ បន្ថែម​នោះ លោក​សន្យា​មិន​បង្ហោះ​រាល់​រូបភាព ឬ ​វីដេអូ​សក.ម្មភាព​ទាំងអស់ នៅ​លើ​ប្រ.ព័.ន្ធ​ប.ណ្ដា.ញ​សង្គម នានា ត ទៅទៀតទេ ៕

វីដែអូ