ខេត្ត ត្បូងឃ្មុំ៖ នាថ្ងៃទី១៣ និង១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងចំណុចការដ្ឋានកំពុងសាងសង់មួយកន្លែង នៅតំបន់ព្រំដែន ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាក្រែក កម្លាំងផ្នែកសឹករងពញាក្រែក បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ប្រតិបត្តិការនេះ ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងដោយមានការសម្របសម្រួលដឹកនាំនីតិវិធីពីលោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ជាលទ្ធផល បានចាប់ឃាត់ខ្លួនមនុស្ស០៧នាក់ ក្នុងនោះស្រី ០១នាក់ និងវត្ថុតាងរួមមាន៖- ម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន ៣០កញ្ចប់ - ឧបករណ៍សម្រាប់ជក់ថ្នាំញៀនចំនួន០៤សម្រាប់- ដែកកេះសម្រាប់ជក់ថ្នាំញៀនចំនួន១៦ដើម- ថង់ផ្លាស្ទិកសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន- ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង- កែវបំពង់ខ្សៀសម្រាប់ជក់គ្រឿងញៀនចំនួន០៦- កន្រ្តៃចំនួន០៥ដើម- ដាវកែច្នៃចំនួន១៤ដើម - ទូរស័ព្ទដៃចំនួន០២គ្រឿង។បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី៕
វីដែអូ