ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
យោងច្បាប់! កុំឱ្យមានការដាក់ តម្លៃឯកតា២.ទៅ៣.ក្នុងគម្រោងថវិកាឃុំសង្កាត់ តែស្រុក.មួយចំនួន.នឹងក្រុងព្រះវិហារ ខេត្តព្រះវិហា បង្កការអោយឈ្នះ តាមបក្សពួក...
Sat,04 October 2025 (Time 03:44 PM)
ដោយ ៖ ឃិនសុខន (ចំនួនអ្នកអាន: 81នាក់)

ខេត្តព្រះវិហារ ÷បើយោងតាមការចុះផ្សាយរបស់(គេហទំព័រ ព័ត៌មានរាល់ថ្ងៃ)(kdaily news) ដែលមានលោក ឃឹមសុខន ជានាយកការផ្សាយ បានសរសេរថា÷នៅក្នុងក្រុងព្រះវិហារ. និងស្រុក បានដាក់ប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយ( គ ជ អ ប)ដែលមាន ថ្ងៃបរិច្ឆេទនៃការទទួលសំណើរដេញថ្លៃ នៅថ្ងៃទី១៣ខែតុលាឆ្នាំ២០២៥ខាងមុខនេះនៅ(សាលាសង្កាត់ប៉ាលហាស) ក្រុងព្រះវិហា។ស្រុកសង្គមថ្មី( ក្នុងឃុំ រអាង) ថ្ងៃបរិច្ឆេទទទួលសំណើថ្ងៃទី១៦ខែតុលាឆ្នាំ២០២៥។ នឹង
ក្រុងព្រះវិហារ សាលាសង្កាត់(កំពង់ប្រណាក )ការបរិច្ឆេទថ្ងៃទី១៧ខែតុលាឆ្នាំ២០២៥ចុងក្រោយគេ។ ពាក់ព័ន្ធការផ្សព្វផ្សាយទទួលសំណើដេញថ្លៃ ក្រុមហ៊ុនអ្នកទទួលការជាច្រើនបានរអ៊ូរថា"បើមន្ត្រីបច្ចេកទេសបង្ហោះមកដាក់តម្លៃឯកតា២.ទៅ៣.ដូច្នេះ.យើងមិនមែនជាបក្សពួករបស់គេ ដេញថ្លៃទាបយ៉ាងណាក៏មិនបានឈ្នះដែរ ពេលបើក(ប៊ីប)រួចមន្ត្រីគេកែតម្លៃ ឯកតា ឱ្យគ្នាគេ បក្សពួកគេឈ្នះយើងដដែល។
ជុំវិញករណីនេះ លោក ឃិន សុខន នាយប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃ បាន ខលទៅលោក ស៊ុំ សេត ប្រធានការិយាល័យផែនការនិងវិនិយោគ ខេត្តព្រះវិហារ សុំការពន្យល់ក្នុងសាច់រឿងនេះ បានទេ ដោយចុច ទូរសព្ទចូលជាច្រើនដង មិនមានអ្នកទទួល។
ពាក់ព័ន្ធការដាក់ឯកតា២.ទៅ៣.ដូច្នេះ?បានផ្ទុយទាំងស្រុងទៅនឹងច្បាប់ ដូច្នេះ  ខ្ញុំបាទ ក្រុមសារព័ត៌មានយើងនិងអ្នកទទួលការ សូមស្នើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាមានវិធានការ ដាក់អធិការកិច្ចត្រួតពិនិត្យឲ្យបានច្បាស់ផងទាន។ ព្រោះ ថវិកាឃុំសង្កាត់ គឺជាមូលនិធិរដ្ឋ ដែលបែងចែកមកអភិវឌ្ឍន៍តាមមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានផ្លូវល្អ ទឹកស្អាត សាលារៀន និងសេវាកម្មសង្គមជាចាំបាច់។

សូមបញ្ជាក់ថា"ការគ្រប់គ្រងថវិកានេះ ត្រូវអនុវត្តតាមច្បាប់ និងវិធានរដ្ឋបាលថវិកា ដោយប្រើតម្លៃឯកតាស្តង់ដារតែមួយសម្រាប់មុខងារដូចគ្នា។
ប៉ុន្តែពេលថ្មីៗនេះ មានការរិះគន់ថា"​ នៅខេត្តព្រះវិហារ ការដាក់ឯកសារដេញថ្លៃ បង្ហាញថាមន្ត្រីបច្ចេកទេស បានដាក់តម្លៃឯកតា២.ទៅ៣. តម្លៃផ្សេងៗគ្នា សម្រាប់ការងារដូចគ្នា។  ការប្រកួតដេញថ្លៃក្លាយជារឿង(( ឈ្នះតាមបក្សពួក)) ព្រោះតម្លៃឯកតាត្រូវបានកែឲ្យឈ្នះគ្នារហូត។

នេះជារឿងផ្ទុយច្បាប់ និងបង្កការខាតបង់ ដល់ប្រជាពលរដ្ឋព្រោះ:-

ទី១. ផ្ទុយច្បាប់ស្ដីពីរដ្ឋបាលថវិកាជាតិ
# ច្បាប់ស្ដីពីរដ្ឋបាលថវិកាជាតិ ឆ្នាំ២០០៨មាត្រា៤និងមាត្រា៥បញ្ជាក់ថា:- ការគ្រប់គ្រងថវិកា ធ្វើឡើងដោយស្មោះត្រង់ ប្រសិទ្ធភាព ប្រសិទ្ធផល និងសុច្ចរិតភាព។

ទី២. ផ្ទុយនឹងច្បាប់ប្រឆាំងអំពើពុករលួយ
# ច្បាប់ប្រឆាំងអំពើពុករលួយ ឆ្នាំ២០១០មាត្រា ៣៣ និង៣៨កំណត់ថា:- មន្ត្រីរាជការ ឬអ្នកណាក៏ដោយ ដែលប្រើប្រាស់អំណាច ឬទ្រព្យសម្បត្តិរដ្ឋ ដើម្បីផ្ដល់ប្រយោជន៍ឲ្យបក្សពួកខ្លួន មានទោស ជា បទពុករលួយ។
# ការកែតម្លៃឯកតាដើម  ឱ្យក្រុមហ៊ុនណាមួយឈ្នះ ជាប្រចាំ អាចចាត់ទុកថាជា ការបំពានផ្លូវច្បាប់ និងអំពើពុករលួយ។

ទី៣. ផ្ទុយនឹងអនុសាសន៍ រដ្ឋាភិបាល ស្ដីពីតម្លៃឯកតា
# សេចក្តីណែនាំ របស់ក្រសួង ហិរញ្ញវត្ថុ((MEF)) និងក្រសួងអភិវឌ្ឍន៍ជនបទ((MRD)) បានកំណត់ថា តម្លៃឯកតា ដែលប្រើសម្រាប់គម្រោង C/SFundត្រូវមានតម្លៃ ស្តង់ដាតែមួយ ហើយត្រូវបានបញ្ជាក់ ក្នុងតារាង ស្តង់ដារបច្ចេកទេស។
# ការដាក់តម្លៃឯកតា២.ទៅ៣.គឺជាការបំពានបច្ចេកទេស និងផ្ទុយ និងសេចក្តីណែនាំផ្លូវការ។

ទី៤. បំពានលើសេចក្តីស្មោះត្រង់ក្នុងការដេញថ្លៃ
# ច្បាប់ស្ដីពីការដេញថ្លៃ និងកិច្ចសន្យាសាធារណៈ ឆ្នាំ២០១២((Lawon PubIic Procurent)) បញ្ជាក់ថា ការដេញថ្លៃត្រូវធ្វើដោយស្មើភាព យុត្តិធម៌ ប្រកបដោយ ភាពចំហរ។

ហេតុនេះអង្គភាពសារព័ត៌មានយើងខ្ញុំនឹងសាធារណជន សូមអង្គភាព ពាក់ព័ន្ធ មេតាអញ្ជើញ ក្រសួងសេដ្ឋកិច្ច នឹង ហិរញ្ញវត្ថុ ពិសេសទៅទៀតនោះ គឺ:-ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចុះមកត្រួតពិនិត្យ និងអនុវត្តវិធានការច្បាប់ ទៅលើមន្ត្រី ឬក្រុមការងារ ដែលបំពានច្បាប់ទាំងនេះផង ព្រោះថវិកាឃុំសង្កាត់ គឺជាប្រាក់ រដ្ឋ ជាតិ មិនមែនជាប្រាក់បក្សពួកនិយមទេ។
យើងខ្ញុំនឹងប្រជាពលរដ្ឋ មានសិទ្ធិ ទាមទារ ឱ្យប្រើ ថវិកានេះ ដោយត្រឹមត្រូវ ស្មោះត្រង់ ស្មើភាពចាំបាច់៕អត្ថបទ លោក ឃិន សុខន នាយកប្រតិបត្តិព័ត៌មានរាល់ថ្ងៃ។0975558008.

វីដែអូ