ខេត្តរតនៈគិរី៖ ប្រភពព័ត៌មានជាក់លាក់មួយ បានរាយការណ៍បញ្ជាក់ថា មានបុគ្គលឈ្មោះ ពេង ស្រីសួគ៌ ដែលគេស្គាល់ថាជាម្ចាស់ស្ថានីយប្រេង (យីហោ ប៉ិនបញ្ញា) នៅខេត្តរតនគីរី។ ត្រូវបានគេសង្ស័យថា ជាម្ចាស់គំនិត និងជាអ្នកជួលមនុស្ស ចូលទៅកាប់ដីព្រៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថាននិងក្រសួងកសិកម្មខេត្តរតនគិរី នៅតំបន់ភ្នំ(ហើរអូនាងម៉ៅ)។ ប្រភពបានឲ្យដឹងទៀតថា" ការកាប់ទន្ទ្រានព្រៃ លើតំបន់ព្រៃ ធម្មជាតិ ដ៏សម្បូរធនធាននេះ មានទំហំមិនក្រោម ៣០០ហិកតានោះទេ ដែលធ្លាប់ជាតំបន់សម្បូរដើមឈើធម្មជាតិ ។ប្រភពព័ត៌មានបានបញ្ជាក់បន្ថែមទៀតថា បុគ្គលដែលត្រូវបានគេ រាយនាម ពាក់ព័ន្ធនឹងសកម្មភាពនេះរួមមានះ-១.ឈ្មោះជ័រ២.ធី តែល៣.សុំ មានតួនាទីជាប្រជាការពារ៤.ឈ្មោះសូត្រ ជាអ្នករត់ការ (ហៅថា) អ្នកគួកជេរ៥.ឈ្មោះ ស៊ុន ស្មៀន អនុប្រធាន ភូមិសមុទ្រលើ ជាអ្នករត់ការ។ ប្រភពបន្ថែមថា គោលបំណងនៃការកាប់ដីព្រៃនេះ គឺដើម្បីបំប្លែងដីស្អាត រួចលក់ឲ្យជនបរទេស ប្រើប្រាស់ក្នុងគោលបំណងពាណិជ្ជកម្មឬកសិកម្មធំៗ។ប្រភពនេះ ក្រោយពេលលេចលឺដល់អ្នកសារព័ត៌មាន មួយ គេបានសួរទៅអ្នកស្រី ពេងស្រីសួគ៌ ដើម្បីស្វែងយល់ពីការពិត តែការឆ្លើយតបរបស់នាងវិញ ក្លាយជាការបង្ហាញភាពមិនគោរពចំពោះសិទ្ធិអ្នកសារព័ត៌មាន។តាមពាក្យរបស់នាងបាននិយាយថាះ-បើឱ្យខ្ញុំបិទអ្នកសារព័ត៌មានទាំងអស់. អស់ប្រាក់ប៉ុន្មាន? បើបិទមិនអស់ទេ ខ្ញុំឲ្យសាំងលោកឯង មានត្រឹម១០ ម៉ឺនរៀលប៉ុណ្ណោះ។ពាក្យបែបនេះបង្ហាញពីទស្សនៈ មិនគោរពច្បាប់ និងមិនគោរពតួនាទីអ្នកសារព័ត៌មាន ដែលមានភារកិច្ច ត្រួតពិនិត្យរាយការពី សកម្មភាពមិនប្រក្រតី ខុសច្បាប់ ទាំងឡាយនិងការរំលោភធនធានធម្មជាតិ ជូនដល់ថ្នាក់ដឹកនាំ នឹងក្រសួងពាក់ព័ន្ធដើម្បីមានវិធានការចាត់តាមនិតិវិធី។ពលរដ្ឋសូមអំពាវនាវ មន្ទីរពាក់ព័ន្ធក្នុងខេត្តរតនៈគិរី និងអាជ្ញាធរមូលដ្ឋាន ចាត់វិធានការផ្លូវច្បាប់ យ៉ាងតឹងរឹងចំពោះបុគ្គលទាំងអស់ ដែលពាក់ព័ន្ធក្នុងការកាប់ដីព្រៃនេះ ដើម្បីរក្សា សមិទ្ធិផល ធនធានធម្មជាតិ និងការគោរព អនុលោមតាមច្បាប់ស្ដីពីការការពារបរិស្ថាន។អត្ថបទដកស្រង់ចេញពីសារព័ត៌មាន។គេហទំព័រព័ត៌មានរាល់ថ្ងៃ។0975558008
វីដែអូ