(ខេត្តមណ្ឌលគិរី) ៖ នាព្រឹកថ្ងៃអង្គារទី២១ ខែតុលា ឆ្នាំ២០២៥នេះ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំ ខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅ អនុវត្តការងារបន្តនាខែខាងមុខ។ ក្នុងកិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ លោក មេបញ្ជាការ មេបញ្ជាការរងទទួលសេនាធិការវរសេនាតូចនគរបាលការពារព្រំដែនគោក ទាំង២ ៣០៣និង៦២១ ។ លោកអធិការ អធិការរងទទួលសេនាធិការនគរបាល ក្រុង/ស្រុកទាំងប្រាំ លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេរភាគីទាំងបី លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ទាំង២១ ឃុំសង្កាត់ដែលបានចូលរួម។ជាកិច្ចចាប់ផ្តើម បើកកិច្ចប្រជុំលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាត ឱ្យលោកវរសេនីយ៍ឯក ម៉ិញ ឈុន នាយការិយាល័យសរុបផែនការឡើងអានរបាយការណ៍សង្ខេប ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែតុលា និងលើកទិសដៅអនុវត្តបន្ត នាខែខាងមុខ និងបានអានខ្លឹមសារ ស្តីពីការផ្សព្វផ្សាយលក្ខណ:សម្បត្តិទាំង៥ ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ជូនអង្គពិធីទាំងមូលដើម្បីជូនជ្រាប។ទន្ទឹមនិងគ្នានោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ក្នុងកិច្ចប្រជុំមានដូចខាងក្រោម÷ -ជុំរុញដល់អធិការនគរបាលក្រុងស្រុកទាំង៥និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបង្កើននូវកាយកចិត្តទុកដាក់ រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដោយអនុវត្តន៍នៅគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។-ត្រូវពង្រឹងការចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមបណ្តាគោលដៅសំខាន់ៗ ក្នុងខេត្តនិងតាមបណ្តាអធិការនគរបាលក្រុងស្រុកទាំង៥ -ត្រូវខិតខំបន្តនៃការចុះល្បាតនៅតាមបណ្តាមូលដ្ឋានបង្ការនិងបង្រ្កាបនៅក្រុមក្មេងទំនើង និងល្បែងសុីសងគ្រប់ប្រភេទនិងក្រុមក្មេងសិស្សសាលាមួយចំនួន ដែលគេចវេសពីសាលា។ -ត្រូវបង្កើននូវការយកចិត្តទុកដាក់ផ្តល់អត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុមានអត្តសញ្ញាណ្ណប័ណ្ណប្រើប្រាស់អោយបានគ្រប់ៗគ្នា។ -មុននិងបញ្ចប់លោកស្នងការបានថ្លែងអំណគុណទៅដល់កងកម្លាំងនគរបាលទាំងអស់ដេលបានខិតខំបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់និងសូមជូនពរដល់លោក លោកស្រីឱ្យជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដកស្រង់អត្ថបទ ផេកស្នងការ
វីដែអូ