ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
ពលរដ្ឋស្នើឲ្យអាជ្ញាធរពាក់ព័ន្ធត្រួតពិនិត្យការនាំចូលទំនិញរបស់ថៃ តាមច្រកអន្តរជាតិត្រពាំងគ្រាលឲ្យតឹងរឹងជាងមុន.....!
Tue,14 October 2025 (Time 08:27 PM)
ដោយ ៖ Tbk (ចំនួនអ្នកអាន: 34នាក់)

ខេត្ត ស្ទឹងត្រែង) ប្រជាពលរដ្ឋនៅតាមតំបន់ ព្រំដែនខេត្តស្ទឹងត្រែង បានបង្ហាញការព្រួយបារម្ភចំពោះសកម្មភាពការនាំទំនិញថៃចូល តាមច្រកអន្តរជាតិត្រពាំងគ្រាល ស្ថិតក្នុងស្រុក បុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង ដែលកំពុងកើនឡើង យ៉ាងគំហ៊ុក ដោយ មានការបើកច្រកពាណិជ្ជកម្មជាមួយប្រទេសឡាវ ស្របពេលកម្ពុជានិងថៃកំពុងមានជម្លោះព្រុំដែនយ៉ាងតឹងរុិងហើយបិតច្រកមួយចំនួននៅទិសខាងលិច។

ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា បច្ចុប្បន្នមានទំនិញមួយចំនួន ដែលគេជឿថាយកមកពីប្រទេសថៃ ត្រូវបានដឹកជញ្ជូនតាមរថយន្តធំៗតាមតំបន់ជាប់ព្រំដែនឡាវ ត្រង់ចំណុចច្រកអន្តរជាតិត្រពាំងគ្រាល ពួកគេចង់ឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការត្រួតពិនិត្យ ឲ្យមានភាពតឹងរឹងជាងមុន ដើម្បីការពារ ការនាំចូលនៅទំនិញគ្មានគុណភាព ឬក៏ទំនិញដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ព្រោះថៃ(សៀម)កំពុងមានមហិច្ឆតាចង់បានទឹកដីខ្មែរ អាច វា ហ្នឹងសម្លាប់ខ្មែរតាមរូបភាពផ្សេងៗ។ល។


លោក ចេម ឡង ប្រធានច្រកព្រំដែន អន្តរជាតិត្រពាំងគ្រាល បានឲ្យអង្គភាពសារព័ត៌មានយើងដឹងតាមប្រព័ន្ធអេឡិចត្រូនិច(តេលេក្រាម(នាល្ងាចថ្ងៃទី១៤ខែតុលាឆ្នាំ២០២៥ ថា"ទាក់ ទងនិងអីវ៉ាន់គេលើកផ្ទេរដាក់ឡានខ្មែរ នៅកន្លែងច្រកនោះ គឺជាឥវ៉ាន់ចម្រុះ ខាងខ្ញុំក៏មិនដឹងយកពីខាងណាមកដែរ មិនដឹងយកពីឡាវមិនដឹងយកពីថៃមកទេ ប៉ុន្តែ អីវ៉ាន់ទាំងអស់នេះគឺមានការអនុញ្ញាតត្រឹមត្រូវអំពីអគ្គនាយកដ្ឋានគយ គេហៅថាអីវ៉ាន់ចម្រុះមានតែបៃតង តែអូរឈិ ។ល។និង។ល។ហើយខាងលោកមើលតែឯកសារ យោង. ទេ បើអាជីវករគាត់នាំចូលមានឯកសារគ្រប់គ្រាន់ គយអនុញ្ញាតិ លោកគិតថាជាអីវ៉ាន់ស្របច្បាប់ ហើយទំនិញទាំងអស់ហ្នឹងបើគ្មានច្បាប់ទម្លាប់ក៏លោកមិនឱ្យចូលដែរ។ ទី២.អីវ៉ាន់ដែលរាជរដ្ឋាភិបាលយើងហាមឃាត់គឺជាអីវ៉ាន់បន្លែផ្លែឈើ បើដូច្នេះអីវ៉ាន់ទាំងអស់នេះគឺជាអីវ៉ាន់ចម្រុះ មិនមែនជាអីវ៉ាន់បន្លែផ្លែឈើទេសូមជូនជ្រាប។  ថ្វីត្បិតតែប្រជាពលរដ្ឋយើង ពហិកាមិនប្រើអីវ៉ាន់ទំនិញគ្រប់ប្រភេទ របស់ថៃជារឿងល្អហើយ បើប្រជាពលរដ្ឋ ទាំងអស់គាត់មិនប្រើរបស់ថៃ អញ្ចឹងអ្នកនាំចូលគាត់មិនមានលទ្ធភាពនាំចូលដោយសារនាំមកអត់មានអ្នកទិញ ក៏គាត់មិននាំចូលដែរខ្ញុំចង់និយាយអញ្ចឹង។ លោកបានបញ្ជាក់ថា អីវ៉ាន់ទាំងអស់នេះគឺជាអីវ៉ាន់អត់មានការហាមឃាត់ទេ ព្រោះរាជរដ្ឋាភិបាលយើងបានចុះ(MOU) ជាមួយប្រទេសអាស៊ានទាំងមូល មាននាំចេញនាំចូលទៅមកអញ្ចឹង ប៉ុន្តែអីវ៉ាន់ដែលរាជរដ្ឋាភិបាលយើងហាមឃាត់ គឺជាបន្លែផ្លែឈើប្រេងឥន្ធនៈ បានលើកនៅក្នុងលិខិតហាមឃាត់របស់រាជរដ្ឋាភិបាលយើង ក្រៅពីហ្នឹង គឺយើងឃើញលិខិតអនុញ្ញាតពីអគ្គៈនាយកដ្ឋានគយអញ្ចឹងការិយាល័យគយនៅច្រកទ្វារហ្នឹងគាត់ចេញលិខិតទទួលស្គាត់អញ្ចឹងយើងមិនអាចហាមឃាត់គេបានទេ។

ការឆ្លើយរបស់លោក ប្រធានច្រកខាងលើបានធ្វើឱ្យប្រជាពលរដ្ឋតាមតំបន់ កើតក្តីក្តៅក្រហាយចំពោះ ប្រសាសន៍លោកប្រធានច្រក ហាក់ដូចជាគ្មានជាតិនិយមគ្មានការឈឺចាប់ចំពោះទង្វើឈ្លានពានរបស់ថៃ(សៀម)មកលើទឹកដីកម្ពុជា ដូច្នេះពលរដ្ឋក៏ស្នើឲ្យអាជ្ញាធរទាំងមូល ធានាឲ្យមានភាពថ្លៃថ្នូរ និងយុត្តិធម៌ ក្នុងការ គ្រប់គ្រង ច្រកព្រំដែន ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចនិងសុខ ភាពសាធារណៈ ពួកគេក៏អំពាវនាវឲ្យអាជ្ញាធរផ្ដល់ អទ្ធិភាព ដល់កាលត្រួតពិនិត្យទំនិញ ដែលនាំចូលពីក្រៅប្រទេសឲ្យបានប្រកបដោយតម្លាភាពនិងទំនួលខុសត្រូវខ្ពស់។ ពលរដ្ឋតាមតំបន់ បន្តអំពាវនាវ ដលសម្តេចមហា បវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមលោកមេត្តាទទួលជ្រាប ព័ត៌មាននៅច្រកអន្តរជាតិត្រពាំងគ្រាលនេះផងចុះ៕

វីដែអូ