ខេត្តក្រចេះ ស្រុកស្នួល ÷អ្នកលក់ជាច្រើនបានដាក់តុ និងរទេះលក់សម្ភារៈប្រើប្រាស់ម្ហូបអាហារប្រចាំថ្ងៃលើផ្លូវជាតិបណ្ដាលឲ្យមានការ ស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ជាពិសេសក្នុងម៉ោងព្រឹកនិងល្ងាច។បន្ថែមពីនេះ មានព័ត៌មានថា" អ្នកលក់ខ្លះ ត្រូវបង់ប្រាក់ជារៀងរាល់ថ្ងៃ ឱ្យម្ចាស់ផ្ទះម្ចាស់ដី ដែលជាម្ចាស់អចលនទ្រព្យ នៅជាប់ផ្លូវ។ ដើម្បីអនុញ្ញាតឲ្យប្រើ ទីតាំងមុខផ្ទះ សម្រាប់ដាក់តុលក់រទេះលក់។ ការអនុញ្ញាតបែបនេះ បង្ហាញពីការរំលោភច្បាប់ជាច្រើនប្រភេទ ដែលអាចនាំឲ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ។សូមបញ្ជាក់ថា,ការរំលោភច្បាប់ផ្លូវគោកបានចែង:-តាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៥ មាត្រា៧៣ បានបញ្ជាក់ច្បាស់ថា" ការដាក់របស់ ឬការចត យានយន្តលើផ្លូវសាធារណៈ បង្កឲ្យរាំងខ្ទប់ចរាចរណ៍ គឺជាការរំលោភច្បាប់។ អ្នកណាធ្វើអំពើនេះ ត្រូវបានបង្ខំឲ្យដកចេញភ្លាមៗ ហើយអាចទទួលទោសពិន័យ ឬសកម្មភាពបន្ថែម ប្រសិនបើបន្តធ្វើឲ្យមានផលប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍។សូមរំលឹកថា"ការរំលោភដីសាធារណៈ រដ្ឋផ្លូវជាតិជាប្រភេទដីសាធារណរដ្ឋ តាមច្បាប់ដីធ្លីឆ្នាំ២០០១ មាត្រា១៥ អ្នកណាដែលយកដីសារធារណៈ ប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីរដ្ឋ ត្រូវចាត់ទុកថារំលោភច្បាប់ មាត្រា១៩ និងមាត្រា ២០។ ករណីនេះអាចនាំឲ្យអាជ្ញាធរ បង្ខំឲ្យដកចេញ និងអនុវត្តទោសតាមក្រមព្រហ្មទណ្ឌ ប្រសិនបើមានផលប៉ះពាល់ដល់សាធារណៈធ្ងន់ធ្ងរ។ការទទួលប្រាក់ពីម្ចាស់ផ្ទះឬអ្នក ជាប់ផ្លូវតាមក្រមព្រហ្មទណ្ឌមាត្រា៥៩៧ និង៥៩៨ ការទទួលប្រាក់ ឬផលប្រយោជន៍ខុសច្បាប់ ពីទ្រព្យសាធារណៈ គឺជាបទល្មើសដែលអាចទទួលទោស ព័ន្ធនាគារពី១ដល់៥ឆ្នាំនិងពិន័យប្រាក់។ ចំណុចសំខាន់ នៅចំណុចផ្សារការបីនេះ ..ការទទួលប្រាក់ពីអ្នកលក់ គឺជាការប្រើប្រាស់ទ្រព្យរដ្ឋ ក្នុងគោលបំណងផ្ទាល់ខ្លួន ដែលមិនអាចទទួលយកបានតាមច្បាប់ឡើយ។សកម្មភាពទាំងនេះ គឺៈ ភាពទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋានអាជ្ញាធរឃុំឬស្រុក ត្រូវមានភារកិច្ចក្នុងការរៀបចំទីផ្សារផ្លូវការ ដើម្បីរារាំង ការលក់លើផ្លូវសាធារណៈ។ទាំងមិនត្រូវមាន ការអនុញ្ញាតឲ្យមានសកម្មភាពលក់តាមផ្លូវជាតិ ជាបន្តបន្ទាប់ ដោយគ្មានការទប់ស្កាត់ ត្រូវបានចាត់ទុកថា ការអនុវត្តមិនគ្រប់ច្បាប់ និងអាចនាំឲ្យអាជ្ញាធរទទួលខុសត្រូវផ្លូវវិន័យផងដែរ។ប្រភពប្រជាពលរដ្ឋ ម្នាក់រស់នៅជិតតំបន់នោះបានប្រាប់ថា" ពេលព្រឹករថយន្ត ទៅធ្វើការតែងតែស្ទះ ព្រោះអ្នកលក់ដាក់តុរទេះលើផ្លូវសឹងទាំងមូល តែអង្គភាពសារព័ត៌មានរាល់ថ្ងៃ យើងមិនប្រឆាំងការលក់ទេ ប៉ុន្តែគួរឲ្យមានទីផ្សារផ្លូវការសម្រាប់ពួកគេ។ជំវិញរឿងអ្នកដាក់តុលក់លើផ្លូវ អង្គភាពមូលដ្ឋានមួយនៅតំបន់នេះ ក៏បានបញ្ជាក់ថា នឹងយកចិត្តទុកដាក់ពិនិត្យ និងរៀបចំដំណោះស្រាយជាដំណាក់កាល ដើម្បីរកសមតុលរវាងជីវភាព អ្នកលក់ និងសណ្ដាប់ធ្នាប់សាធារណៈផងដែរគ្រាកន្លង តែដូចគ្មានប្រសិទ្ធភាព។ ដូចបានថ្លែងក្នុងអត្ថបខាងលើ អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីអំពាវនាវ ការលក់លើផ្លូវជាតិ មិនត្រឹមតែប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ទេ ប៉ុន្តែថែមទាំងបង្ហាញពីការអនុវត្តច្បាប់មិនតឹងរឹង សមាជិក សហគមន៍អាជ្ញាធរ និងប្រជាពលរដ្ឋ គួរតែរួមគ្នាផ្លាស់ប្ដូរអាកប្បកិរិយា ដើម្បីអភិវឌ្ឍន៍ ទីផ្សារមួយឈ្មោះផ្សារការបីនេះ ឲ្យមានរបៀបរៀបរយ និងអនាម័យសាធារណៈ។អង្គភាពសារព័ត៌យើងខ្ញុំ និងបន្តតាមដានករណីនេះ ជាបន្តទៀត ដើម្បីផ្ដល់ព័ត៌មានច្បាស់លាស់ ពីសកម្មភាពអាជ្ញាធរមូលដ្ឋាន និងការអនុវត្តច្បាប់ពាក់ព័ន្ធរបស់អាជ្ញាធរខេត្តក្រចេះ នៃស្រុកស្នួល ឃុំគ្រញូងសែនជ័យ ហៅផ្សារការបីនេះបន្ត៕((សូមបញ្ជាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ គ្រាន់តែជាតម្រុយ បង្ហាញ ពីសកមមភាព រំលោភច្បាប់របស់ម្ចាស់ផ្ទះ ដែលជាប់ពាក់ព័ន្ធ នៅក្នុងការយកប្រាក់ពីអ្នកដាក់តុរទេះលក់លើផ្លូវជាតិលេខ76Aជារបស់សាធារណៈរបស់រដ្ឋ តែប៉ុណ្ណោះ បំណងល្អដើម្បីបញ្ចៀសរាល់គ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផ្សេងៗ បើសិនជាអង្គភាពយើងខ្ញុំផ្សាយទៅហើយ ធ្វើឲ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរ ណាមួយ របស់ អស់លោក ម្ចាស់ផ្ទះឬមន្ត្រីរៀបចំសណ្តាប់ធ្នាប់ សូម ប្ដឹង មកការិយាល័យ យើងខ្ញុំ តាមរបប សារព័ត៌មាន យើងខ្ញុំ រង់ចាំទទួល ការបកស្រាយ និងផ្សាយជូន រាល់ម៉ោងធ្វើការខ្ញុំបាទសូមអរគុណ រាល់ការតាមដាន នឹងតាមដានរបស់បងប្អូន តាំងពីដើម រហូតដល់ចប់ ខណៈពេលនេះ ខ្ញុំបាទ និងក្រុមការងារ សូមអរគុណ និងសូមលំឱនកាយគោរពលា))។ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម.0975558008
វីដែអូ