ថ្ងៃ ពុធ ៩កើត ខែ ភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលា ម៉ោង ៨និង ០០នាទី ព្រឹក នៅក្នុងសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ ដែលនិងឈានមកដល់ខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោក នាយការិយាល័យសរុបផែនការ លោក នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា លោក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក ទាំង២ លោកអធិការ នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក ទាំង៥ ។ ក្នុងកិច្ចប្រជុំនោះដែរលោកឧត្តមសេនីយ៍ស្នងការលោកបានមានប្រសាសន៍បន្ថែមនូវផែនការយុទ្ធសាស្ត្រការការពារភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកកម្សាន្តនៅក្នុងទឹកដីដ៏ស្រស់បំព្រងសម្បូរទៅដោយធនធម្មជាតិបៃតងស្រស់ នៅភូមិភាគឦសានមួយនេះដោយ បែងចែកកម្លាំងទៅតាមគោលដៅសំខាន់ៗ មួយចំនួនដូចជាពង្រឹងនៅការយាមល្បាតរបស់កងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ពង្រឹងទៅដល់អធិការក្រុងស្រុក ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពរដ្ឋ ជាពិសេសទៅទៀតនោះកម្លាំងត្រូវតែមានប្រចាំការនៅទីវត្តអារ៉ាមវត្តនានាជុំវិញស្រុកឃុំសង្កាត់។ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋយើងក្នុងរដូវភ្ជុំបិណ្ឌនេះ៕