មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូន ដល់អតីតយុទ្ធជនចំនួន០៨គ្រួសារ ដោយមានការចូលរួមពីលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងមានការចូលរួមពីលោក វីរៈសេនីយឯក ធី ឆៃវិន មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងស.ស.យ.ក ក្រុងសែនមនោរម្យ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ និងអតីតយុទ្ធជនជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាសង្កាត់ស្ពានមានជ័យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ដល់អតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី និងបានឧបត្ថម្ភដល់អតីតយុទ្ធជនចំនួន០៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១យួរ ដោយឡែក ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ ក៏បានឧបត្ថម្ភបន្ថែមថវិកាក្នុងមួយនាក់៨ម៉ឺនរៀល ជូនដល់អតីតយុទ្ធជនផងដែរ៕
វីដែអូ