ថ្ងៃច័ន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
នៅសាលា ខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
Mon,05 August 2024 (Time 07:58 PM)
ដោយ ៖ Tbk (ចំនួនអ្នកអាន: 123នាក់)

ផ្សាយចេញថ្ងៃទី៦ខែសីហាឆ្នាំ២០២៤
ត្បូងឃ្មុំ÷ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ បានចូល រួមអបអរសាទរ យ៉ាងក្លាវក្លា និងទូងស្គរជ័យ វាយគ្មួស គោះត្រដោក ចំពោះការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» ជាប្រវត្តិសាស្ដ្រ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយសម្តេចមហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ដ្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ចុចបូតុងបើកការដ្ឋានជាផ្លូវការ ត្រង់ចំណុចចាប់ផ្តើមនៃ ព្រែកជីក ពីដងទន្លេមេគង្គ ស្ថិតក្នុង ភូមិព្រែក តាកែវ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល  ។

ក្នុងនោះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានរៀបចំពិធីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោផងដែរ នៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរង តំណាងខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណះអភិបាលខេត្ត និងមានការចូលរួម ពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣  ប្រភេទ សិស្សនិសិ្សតយ៉ាងច្រើនកុះករ។


សូមបញ្ជាក់ថា ៖  ព្រែកជីកហ្វូណនតេជោ គឺជាព្រែក ជីក ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើម របស់ សម្តេចអគ្គមហា សេនា ធិបតីតេជោ ហ៊ុនសែន អតីតនាយក រដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរ ធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បាន បន្ត ស្នាដៃ និងជំរុញបន្ថែមការ អភិវឌ្ឍ ព្រែកជីក ហ្វូណនតេជោ នេះឲ្យសម្រេចបាន នាពេលអនាគត។

ព្រែក ជីក ហ្វូណនតេជោ នេះ ជាគម្រោង ផ្លូវទឹក ដែល ត ភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់ សមុទ្រ កម្ពុជា ដោយ ឆ្លងកាត់ ខេត្តចំនួន ៤ គឺ ខេត្ត កណ្តាល ខេត្តតាកែវ ខេត្តកំពត និង កែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ ដែលមានប្រជាជន រស់នៅ អមព្រែកជីកនេះប្រមាណ ១លាន ៦សែននាក់។
ព្រែកជីកហ្វូណនតេជោ បានផ្តល់អត្ថប្រយោជន៍ មហាសាល សម្រាប់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនដូចជា កាត់បន្ថយតម្លៃ ដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ បង្កើនទំហំពាណិជ្ជកម្ម អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត និង វារី វប្បកម្ម បង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម ការរីកចម្រើនផ្នែកអចលនទ្រព្យ ជំរុញទិន្នផលត្រីទឹកសាប ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា និងផលប្រយោជន៍ជាច្រើនទៀត។

ជាមួយគ្នានោះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ និងសូមយកឱកាសដ៏វិសេសវិសាលនេះ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាព ដែលបានផ្តួចផ្តើមគម្រោងដ៏មានសារប្រយោជន៍នេះឡើង និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានគាំទ្រ និងជំរុញការអនុវត្តគម្រោងព្រែកជីកនេះឡើង រហូតឈានដល់ការបើកការដ្ឋាននាថ្ងៃនេះ៕ខ្ញុំបាទសុខគា.នាយក.ការផ្សាយគេទំព័រ ត្បូងឃ្មុំញូស៌.ធ្វើសេចក្តីរាយការ

វីដែអូ