ថ្ងៃច័ន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ឯក ឧត្តម គន់ រត្ន មុនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ភាព ក្នុងយុទ្ធនាការសាធារណៈ ស្តីពី ពិព័រណ៌ ថវិកា ឃុំដំរិល ឆ្នាំ២០២៤ របស់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
Sun,04 August 2024 (Time 07:40 AM)
ដោយ ៖ Tvk (ចំនួនអ្នកអាន: 129នាក់)

ក្រោម គម្រោង ការលើក កម្ពស់ តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រង ថវិកា ថ្នាក់ក្រោមជាតិ ដែលមានការគាំទ្រ ពីមូលនីធិ អាស៊ី រដ្ឋបាលឃុំ អង្គការខេមរា និង អង្គការ សម្ព័ន្ធភាព ដៃគូដើម្បីអភិវឌ្ឍន៍ តាម បែបលិទ្ធិប្រជាធិបតេយ្យ ហៅកាត់(CPDD) នៅបរិវរណ វត្ត សេត ហត្ថី ហៅ(វត្តដំរិល)ស្ថិតនៅឃុំ ដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

យុទ្ធនាការ សារធារណៈ នេះមានការអញ្ជើញ ចូលរួម ពីសំណាក់ លោក សយ រដ្ឋា អភិបាលរងស្រុកអូររាំងឪ លោកមេឃុំដំរិល លោកស្រី កុយ ផល្លានី នាយិការអង្គការខេមរា និងសហការី លោកនាយករង ទីចាត់ អន្តរ វិស័យ នៃរដ្ឋបាល ខេត្ត លោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ មណ្ឌល សុខភាពឃុំ ប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំ នាយកសាលា លោកគ្រូ-អ្នកគ្រូ លោកមេភូមិ អនុភូមិ សមាជិកភូមិ រួមទាំងប្រជាពលរដ្ឋចូលរួម សរុបប្រមាណជាង ២០០នាក់ ។

យុទ្ធនាការនេះ ធ្វើឡើង ក្នុងគោលបំណង ដើម្បី ផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានដឹងនិង យល់ច្បាស់ ពីថវិកាថ្នាក់ ក្រោមជាតិ សម្រាប់ការអភិវឌ្ឍន៍ ភូមិ ឃុំ របស់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋាន នឹងដើម្បីលើក កម្ពស់ នៅ តម្លាភាព គណនេយ្យភាព ក្នុងការគ្រប់គ្រង ថវិការ ថ្នាក់ ក្រោមជាតិ។កម្មវិធីនេះប្រកបដោយតម្លាភាព ភាតរភាពបំផុត។ ខ្ញុំសុខគា នាយការផ្សាយ គេហទំព័រត្បូងឃ្មុំញូស៌សូមអំពាវនាវដល់ អស់លោក ឯកឧត្តម លោកឧកញ៉ា លោកជំទាវសាធារណជនមេត្តា ជ្រាបថា បើសិនជាអង្គភាពយើងខ្ញុំផ្សាយទៅហើយ មានការខុសឆ្គងឬប៉ះពាល់ដល់កិត្តិយសរបស់ អស់លោក លោកស្រី នូវចំណុចណាមួយមិនសមរម្យ សូមមេត្តា ជួយគោរពតាមរបបអ្នកសារព័ត៌មាននៃប្រទេសកម្ពុជា។យើងខ្ញុំនឹងធ្វើការបកស្រាយកែតម្រូវឡើងវិញតាមការស្នើសុំរបស់អស់លោកអ្នក។.សូមអរគុណនិងអរព្រះគុណសូមជម្រាបលា

វីដែអូ