ផ្សាយចេញថ្ងៃទី៣.ខែសីហាឆ្នាំ២០២៤(ខេត្តត្បូងឃ្មុំ) . ពិធីបើក កិច្ចប្រជុំដាក់សំណើរអោយ ដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាឃុំកោងកាង យើងឃើញ មានម្ចាស់ក្រុមហ៊ុនជាច្រើនចូលរួម និងអ្នកសារព័ត៌មានជាច្រើនអង្គភាព បានសម្តែង នៅការ កោតសរសើរ ក្នុងពិធីដាក់សំណើដេញថ្លៃ នៅសាលាឃុំ កាលពីវេលាម៉ោង៨.៣០ នាទីព្រឹក ថ្ងៃសុក្រ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ខែសីហា ឆ្នាំ២០២៤។ ក្នុងពិធីនោះបានរៀបចំឡើងក្រោមអធិបតីភាពគណៈកម្មការលទ្ធកម្មក្រុមប្រឹក្សាឃុំកោងកាង ដែលជាម្ចាស់គម្រោង។ សមាសភាពចូលរួមមាន.ក្រុមការងាររបស់ទីចាត់ការផែនការនឹងវិនិយោគខេត្តត្បូងឃ្មុំ មន្ត្រីគាំទ្រគម្រោងស្រុក ទទួលបន្ទុកសម្របសម្រួលឃុំ..។.គណ:កម្មាធិការសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ ស្មៀន ជាម្ចាស់គម្រោងជាច្រើនរូប អ្នកទទួលការក្នុងខេត្ត និងក្រៅខេត្ត ព្រមទាំងអ្នកសារព័ត៌មាន ជាច្រើនអង្គភាព ដែលបានចូលរួមក្នុងការតាមដានយកព័ត៌មាន នៅក្នុងពិធីប្រកួតប្រជែងដាក់សំណើដេញថ្លៃនោះផងដែរ។ កិច្ចប្រជុំទទួលសំណើដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ នៅសាលាឃុំ កោងកាង មានផ្លូវបេតុងអាមេ ប្រវែង១៥០ម៉ែត្រទទឹង៥ម៉ែត្រ ដាក់លូទោល កាត់ផ្លូវ ៣ កន្លែងដែលមានតំលៃប៉ាន់ស្មាន១៣៥,៥៣៥,២១០លានរៀល។ នៅក្នុងពិធីនោះគេបានឃើញគណៈកម្មាធិការ ទទួលសំណើដែលអ្នកទទួលការដាក់ ប៊ីប ទៅក្នុងប្រអប់បានចំនួន១០ប៊ីប មុនពេលវេលាគណៈកម្មការលទ្ធកម្ម ឈប់ទទួលសំណើរ។ & បន្ទាប់ពីដល់ម៉ោងគណៈកម្មធិការឈប់ទទួលសំណើ គេបានឃើញ ប្រធានគណៈកម្មាធិការទទួលសំណើបាន១០សំណើ។ នៅគ្រា"នោះគេបានឃើញ ប្រធានគណ:កម្មាធិការលទ្ធកម្មឃុំ ចាប់ ផ្តើមបើកសំណើទាំង១០នោះ ជាលទ្ធផលទទួលបានទៅក្រុមហ៊ុន លី ឈួន អ្នកដេញថ្លៃ លី ឈូន ក្នុងតម្លៃទាប ៤៧លានរៀលគត់ ដែលទាបជាងគេ ខណៈនោះគណៈកម្មាធិការ ព្រមទទួលយកក្រុមហ៊ុននេះតែម្តង។ យោងតាមច្បាប់នៃសៀវភៅ ភីម ក្រុមអ្នកសារព័ត៌មាន ដែលតាមដាន ការដាក់សំណើដេញថ្លៃឃុំសង្កាត់ ជាពិសេសអង្គភាពសារព័ត៌មាន គេហទំព័រត្បូងឃ្មុំញូស៌ យើងខ្ញុំ សូមធ្វើការសម្តែងនៅការកោតសរសើរ នៅក្នុងពិធីដាក់សំណើដេញថ្លៃនៅឃុំកោងកាងនៃស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំនេះ (គឺ)អនុវត្តតាមបែបប្រជាធិបតេយ្យ ស្របទៅ ហ្នឹងច្បាប់នៃសៀវភៅ ភីម បានយ៉ាងល្អ។យ៉ាងត្រឹមត្រូវពិតប្រាកដមែន ។ យើងខ្ញុំសង្ឃឹមថា"ឃុំដ៏ទៃឯទៀតគួរ យក គំរូ តាម ព្រោះឃុំកោងកាងនេះ បានបង្ហាញនៅការអនុវត្ត ត្រូវតាម គោលការបែបប្រជាធិបតេយ្យពិត ប្រាកដ៕((សូមបញ្ជាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ គ្រាន់តែជាតម្រុយ នឹងដូចជារបាយការណ៍បង្ហាញ ពីភាពដ៏ល្អត្រឹមត្រូវរបស់សាលាឃុំកោងកាងដែល មានការដាក់សំណើដេញថ្លៃ តាមបែបប្រជាធិបតេយ្យដ៏ល្អផូផង់តែប៉ុណ្ណោះ។ តែបើអង្គភាពយើងខ្ញុំផ្សាយទៅហើយ មានកាខ្វះខាត ចន្លោះ មិនដល់នៅការអនុវត្ត នៅសេចក្តីថ្លៃថ្នូរ ណាមួយ របស់ អស់លោក សូមទាក់ទង មកការិយាល័យ យើងខ្ញុំតាមរយៈលេខទូរស័ព្ទ និងសូមគោរព តាមរបប នៃសារព័ត៌មាន នៅកម្ពុជា យើងខ្ញុំ រង់ចាំទទួល យករាល់ការខ្វះខាតទាំងនោះ និងផ្សាយជូនឡើងវិញ រាល់ម៉ោងធ្វើការ។ ខ្ញុំបាទសូមអរគុណនិងអរព្រះគុណនិងសូមជំរាបលា
វីដែអូ