ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូគណៈចលនាមហាជន ជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម PHAM TAT THANG សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងអនុប្រធានប្រចាំការគណៈចលនាមហាជន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម នៅរដ្ឋធានីហាណូយ  ផ្សាយចេញ ថ្ងៃទី៧.ខែកក្កដាឆ្នាំ២០២៤
Sun,07 July 2024 (Time 07:24 AM)
ដោយ ៖ Tbk (ចំនួនអ្នកអាន: 69នាក់)

ហាណូយ)៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូគណៈចលនាមហាជនជួបពិភាក្សាការងារជាមួយ ឯកឧត្តម PHAM TAT THANG សមាជិកគណៈកម្មាធិកាមជ្ឈិមបក្ស និងអនុប្រធានប្រចាំការ នៃគណៈចលនាមហាជន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងជំនួបពិភាក្សាការងារនេះ គណៈប្រតិភូទាំងពីរបានផ្លាស់ប្ដូរយោបល់ពីយន្ដការការងារ និងប្រសិទ្ធភាពនៃការអនុវត្តការងាររវាងគណចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុនីយវៀតណាម។ ក្នុងនោះដែរ ភាគីទាំងពីរបានបេ្ដជ្ញាបន្ដកិច្ចសហការល្អជាមួយគ្នាក្នុងក្របខណ្ឌគណចលនាមហាជននៃគណបក្សទាំងពីរដោយបន្ដផ្លាស់ប្ដូរនូវទស្សនៈ និងប្រតិភូទៅវិញទៅមក ដើម្បីសិក្សារៀនសូត្រ និងស្វែងយល់ពីគ្នា ដែលជារបៀបរបការងារកិច្ចសហការកន្លងមក។ លើសពីនេះទៅទៀត គណៈប្រតិភូទាំងពីរក៏បានយល់ស្របក្នុងការខិតខំធ្វើយ៉ាងណាឱ្យបណ្ដាខេត្តដែលស្ថិតនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរក្លាយជាតំបន់នៃការសហប្រតិបត្តិការទ្វេភាគីផងដែរ។

គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង គណៈចលនាមហាជននៃគណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនីស្ដវៀតណាម តែងតែរក្សាទំនាក់ទំនងល្អ ផ្លាស់ប្ដូរយោបល់ និងផ្លាស់ប្ដូរប្រតិភូទស្សនកិច្ចទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងល្អរវាងគណបក្សទាំងពីរ៕

វីដែអូ