ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
មេឈ្មួញសកម្មខាងរកសីុបទល្មើសធនធានធម្មជាតិត្រូវបានគេស្គាល់ឈ្មោះលោក តុ មានទីលំនៅស្រុកកែវសមាខេត្តមណ្ឌលគីរី។
Mon,22 July 2024 (Time 07:55 AM)
ដោយ ៖ Tbk (ចំនួនអ្នកអាន: 113នាក់)

កំពុងតែមានសកម្មភាពការដឹកជញ្ជូនឈើប្រណិតខុសច្បាប់ តាមរថយន្ត highlander ត្រូវបានជាប់អន្ទាក់សមត្ថកិច្ចអាវុធហត្ថស្នាក់ការ ៧០៩កាបីស្រុកស្នួលខេត្តក្រចេះ។ តាមប្រភពរាយការណ៍មកថាលោក តុ មានរថយន្តបីបួនគ្រឿងធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតចេញពីស្រុកកែសីមាខេត្តមណ្ឌលគិរីឆ្ពោះទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំជារៀងរាល់ថ្ងៃ មិនត្រូវសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបាននោះទេតែឥឡូវនេះត្រូវជាប់អន្ទាក់សមត្ថកិច្ចអាវុធហត្ថស្នាក់ការអាវុធហត្ថ៧០៩ បានសម្រេចហើយ ដូចពាក្យចាស់លោកពោលថា កុកតែងតែភ្លេចជុង រីឯជុងមិនភ្លេចកុកនោះទេ។ផ្សាយចេញថ្ងៃទី២១ខែកក្តដាឆ្នាំ២០២៤
*តាមរបាយការ(ស្នាក់ការសន្តិសុខ៧០៩)

      សូមគោរពរាយការណ៍ជូនលោកឧត្តមសេនីយ៍ មេបញ្ជាការ អ ហ ខេត្តក្រចេះ ជាទីគោរព

   នៅវេលាម៉ោង១២,០០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងស្នាក់ការសន្តិសុខ៧០៩ ចំនួន ០៤ នាក់  រថយន្ដ ០២គ្រឿង ដឺកនាំដោយលោក វ/ត្រី យ៉ែន ចាន់ណារិទ្ធ ប្រធានស្នាក់ការ ចុះបង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត នៅចំណុច ផ្សារការបី ភូមិ គ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្ក្រចេះ។
(UTM ៦៧២៥៥៨-១៣៤០៣៧២)
+លទ្ធផល ឃាត់មនុស្សចំនួន០១នាក់និងរថយន្ត០១គ្រឿង ម៉ាកហាយឡែនឌ័រ ព័ណសរ ស្លាកលេខភ្នំពេញ់ 2W ៧១៨៦ ប្រភេទឈើធ្នុង(មិនទាន់វាស់វែង)។
  បច្ចុប្បន្ន វត្ថុតាងនិងជនសង្ស័យខាងលើបញ្ចូនទៅមូលដ្ថាន អ/ហ ស្រុកស្នួលចាត់ការតាមនិតិវិធី។

   + អាស្រ័យដូចបានគោរពរាយការណ៍ជូនខាងលើសូមមេ មេត្តាជ្រាបជារបាយការណ៍។

    ក្រញូង, ថ្ងៃទី២១ខែកក្កដា
ឆ្នាំ២០២៤

                ប្រធានស្នាក់ការ
៧០៩
   លោក         វ/ត្រី យ៉ែន ចាន់ណារិទ្ធ។ខ្ញុំសុខគារាយពីភូមិឃុំក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះ

វីដែអូ