មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ដ និងបុគ្គលិក មន្ត្រីរាជការមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ត មែ៉ន ងុ៉យប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងក្រុមការងារក្រសួងសុខាភិបាល និង បុគ្គលិក មន្ត្រីរាជការមន្ទីរសុខាភិបាល ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី និងមណ្ឌលសុខភាពអូរអាម ស្រុកកែវសីមា ។
វីដែអូ