ថ្ងៃច័ន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
គម្រោងដាក់អោយដេញថ្លៃស្ថាបនាសាងសង់ផ្លូវជាសារធារណៈនៅឃុុំគរ.ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំមានភាពប្រក្រតីតម្លាភាពប្រជាធិបតេយ្យ..
Fri,19 July 2024 (Time 10:11 PM)
ដោយ ៖ សុខគា (ចំនួនអ្នកអាន: 123នាក់)

ត្បូងឃ្មុំ÷នាព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ 2024។នៅសាលាឃុំគរមានបើក ការ ដាក់ អោយដេញ ថ្លៃគម្រោងស្ថាបនាសាងសង់ផ្លូវ ជាសាធារណះ តាមនីតិវិធីដែលបានកំណត់ដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន)ភូមិឃុំសង្កាត់តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិហៅកាត់ថា(គជអប)នៅសាលាឃុំគរ មាន១គម្រោង។គម្រោងដេញថ្លៃនេះ យើងឃើញមានការចូលរួមពីលោកសឹុង គីរីវណ្ណឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ លោកលោកស្រី មេឃុំ ស្មៀន និងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវជាច្រើននាក់ និង
អ្នកសារព័ត៌មានជាច្រើនអង្គភាពផងដែរ។កាដេញថ្លៃគម្រោងស្ថាបនាសាងសង់ផ្លូវបេតុង នេះមានបណ្តាក្រុមហ៊ុនឯកបុគ្គលបានដាក់សំណើរដេញថ្លៃចំនួន៩ក្រុមហ៊ុន។ផ្លូវដែលដាក់អោយដេញថ្លៃនេះជាផ្លូវបេតុងអាមេប្រវែង200.មទទឹងខ្នងលើ៥ម៉ែត្រកម្រាស់១.៥០មមតំលៃប៉ាន់ស្មាន១៣៣.៦៧៤.៦០០.លានរៀល។។។ក្រុមហ៊ុនដេញប្រកួតប្រជែងក្នុងតម្លៃទាបបានទៅលើក្រុមហ៊ុន វេង ស៊្រុន មកពីខេត្តត្បូងឃ្មុំក្នុងតម្លៃ២០.០០០.០០០.លានរៀលគត់ ។ដូច្នេះក្នុងការដេញថ្លៃក្នុងឃុំគរថ្ងៃនេះគឺគណៈកម្មការលទ្ធកម្មឃុំសម្រេចទទួលយកក្រុមហ៊ុន វេង ស៊្រុន ជាអ្នកទទួលសិទ្ធក្នុងការសាងសង់ផ្លូវបេតុងអាមេនេះ។យើងសង្កេតឃើញថា÷សកម្មភាពការដេញថ្លៃប្រកួតប្រជែងមានភាពប្រក្រតី និងជោគជ័យល្អប្រសើរគ្មានការកែបន្លំនិងមិនមានអំពើពុករលួយ។ឬចរចាទឹកតែនោះទេ។ពលរដ្ឋសង្ឃឹមថាក្រុមហ៊ុនសាងសង់ផ្លូវបេតុងអាមេនេះធ្វើតាមស្តង់ដារនិងមានគុណភាពល្អប្រសើរ។ខ្ញុំសុខគានាយកការផ្សាយគេហទំព័រត្បូងឃ្មុំញូស៌ ធ្វើរសេចក្តីរាយការពីឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សូមអរគុណ។0975558008.012586505

វីដែអូ