ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អបអរសាទរក្រុមជម្រើសជាតិកីឡាទូកនាគកម្ពុជា ដណ្តើមបានមេដាយមាស និងមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ
Mon,01 July 2024 (Time 08:22 AM)
ដោយ ៖ Tbk (ចំនួនអ្នកអាន: 49នាក់)

ចេញផ្សាយ ថ្ងៃទី ០១/កក្កដា/២០២៤ 

ភ្នំពេញ:ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក្នុងនាមជាប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៉ីង កម្ពុជានិងក្នុងនាមពលរដ្ឋខ្មែរមួយរូប បានចូលរួមអបអរសាទរដល់ក្រុមជម្រើសជាតិកីឡាទូកនាគកម្ពុជាដែលដណ្តើមបានមេដាយមាស ចំនួន ១គ្រឿង លើវិញ្ញាសាចម្តាយ ២ ០០០ម៉ែត្រ និងមេដាយសំរឹទ្ធ ចំនួន ២គ្រឿង លើវិញ្ញាសាចម្ងាយ ២០០ម៉ែត្រ និងចម្ងាយ ៥០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ នៅរដ្ឋអាល់តៃក្រៃ ប្រទេសរុស្ស៊ី។
ព្រិត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៤ និងមានប្រទេសចូលរួមប្រកួត ចំនួន ៩ រួមមាន៖ កម្ពុជា រុស្ស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ាហ្វីលីពីន ឥណ្ឌា អូប៉ាគីស្ថាន វៀតណាម និងម៉ាឡេស៊ី៕សូមអរគូណ

វីដែអូ