ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
លោកឧត្តមសេនីយ៍ត្រី រ័ត្នចាន់ណា មេអាវុធហត្ថខេត្ត ត្បូងឃ្មុំ ដឹកនាំកម្លាំង ចុះផ្សព្វផ្សាយស្តីពីការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង ដល់សិស្សានុសិស្សជាង៨៣០០នាក់ ក្នុងវិទ្យាល័យចំនួន០៨ ..
Thu,11 July 2024 (Time 11:33 AM)
ដោយ ៖ Tbk (ចំនួនអ្នកអាន: 60នាក់)

ត្បូងឃ្មុំ): រយៈពេលចំនួន០៥ថ្ងៃ ពីថ្ងៃ០៥ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នេះលោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំ និងបែងចែកកម្លាំង ចុះផ្សព្វផ្សាយដល់សិស្សានុសិស្សជាង៨៣០០នាក់ នៅវិទ្យាល័យចំនួន០៨ ក្នុងក្រុង-ស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ លើប្រធានបទស្តីពី <<យើងរួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង>>។

ពាក់ព័ន្ធនឹងកិច្ចការងារនេះ មានការចូលរួមពីសំណាក់ ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង-ស្រុកទាំង៧ កងកម្លាំងទាំងបីប្រភេទ មេឃុំ នាយក-នាយករង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យចំនួន០៨  សរុបសិស្សានុសិស្ស ចូលរួមចំនួន៨៣៧២នាក់ក្នុងនោះសិស្ស (ស្រី៥៤២៤នាក់) ។

លោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា លើកឡើងបញ្ជាក់ឲ្យដឹងថា ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំចង្អុលបង្ហាញឲ្យកម្លាំងអាវុធហត្ថខេត្ត សហការជាមួយអ្នកពាក់ព័ន្ធ ចុះផ្សព្វផ្សាយបញ្ជ្រាបបន្ថែមដើម្បីឲ្យសិស្សានុសិស្សបានជ្រួតជ្រាបកាន់តែច្បាស់ពាក់ព័ន្ធរឿងទាំងអស់នេះ។

លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ គូសបញ្ជាក់ថា ក្នុងការចុះផ្សព្វផ្សាយមានគោលបំណងចំនួន៧ចំនុច បង្ហាញដល់ក្នុងសាលា ឲ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពាក់ព័ន្ធ÷

១. ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនក្នុងសង្គម
២. ផលប៉ះពាល់របស់ក្មេងទំនើង
៣. ផលប៉ះពាល់ នៃការប្រើប្រាស់បារីអេឡិចត្រូនិក ហៅ(វេប)។
៤. អំពីបញ្ហា បរិស្ថាន
៥. អំពីច្បាប់ចរាចរណ៍
៦. បញ្ហាល្បែងស៊ីសង (លេងបៀរ អាប៉ោង ជល់មាន់ និងតាមអនឡាញ)
៧. និងជាពិសេសការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ក្រោមការដឹកនាំរបស់សម្តេចធិបតី។

ក្នុងឱកាសការផ្សព្វផ្សាយតម្រង់ទិសនេះដែរ តាមរយៈលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា នូវថវិកាចំនួន ២៥.០០០.០០០៛ (ម្ភៃប្រាំលានរៀល) ក្នុងការជួយឧបត្ថម្ភលើការសាងសង់បន្ទប់ទឹក ចំនួន០៦បន្ទប់ ទិញធុងសំរាម និងដាំដើមឈើ ក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដារ និងនៅតាមវិទ្យាល័យទាំង០៧ទៀតផងដែរ៕ខ្ញុំបាទសុខគានាយការផ្សាយ tbk news.ធ្វើសេចក្តីរាយការ

វីដែអូ