ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
បទល្មើសធ្យូងនៅច្រកជ័យឃ្លាំងនៅតែមានសកម្មភាពជារៀងរាល់ថ្ងៃ។សមត្ថកិច្ចក្នុងគោលដៅនោះមិនមានការបង្ក្រាប។
Thu,06 June 2024 (Time 08:29 AM)
ដោយ ៖ Tbk (ចំនួនអ្នកអាន: 63នាក់)

ខេត្តក្រចេះ÷ទោះជាមានការរិះគន់ពីប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន ដែលបានផ្សព្វផ្សាយក្នុងន័យរិះគន់ស្ថាបនា ទៅលើសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនដែលឈរជើងចាំបង្ក្រាបបទល្មើសធនធានធម្មជាតិ។យ៉ាងណាក៏ដោយចុះ។ក៏នៅតែមានការដឹកជញ្ជូនធ្យូងខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទ្វេរភាគីជ័យឃ្លាំង នៅក្នុងទឹកដីស្រុកស្នួល នឹងកាន់តែមានសកម្មភាពយ៉ាងសកម្មដដែលជាដដែលៗ។ជាក់ជាក់ស្ដែងនាយប់ថ្ងៃទី ៤ និងទី ៥ខែមិថុនាឆ្នាំ ២០២៤។

មានសកម្មភាពដឹកជញ្ជូនធ្យូងខុសច្បាប់តាមរថយន្តខ្នាតយក្សប្រភេទ វេអង យីឌុប ចេញតាមច្រកទ្វារព្រំដែន ប៉ុស្តិ៍នគរបាលការពារព្រំដែនជាយឃ្លាំង ក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ ឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម កំពុងកើតមានយ៉ាងពេញបន្ទុកជារៀងរាល់ថ្ងៃ ខណៈមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន អង្គុយចាំតែរាប់ក្បាលឡានទទួលផលប្រយោជន៏ពីក្រុមឈ្មួញខិលខូចមួយចំនួន ដោយយកច្បាប់ប្រទេសកម្ពុជាទៅទ្រាប់គូទអង្គុយយ៉ាងសមសួន និងដោយគ្មានចំណាត់ការផ្លូវច្បាប់អោយមានប្រសិទ្ធភាពអ្វីសោះឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្នួល លើកឡើងថា ការដឹកជញ្ជូនធ្យូងខុសច្បាប់យកទៅល់នៅប្រទេសវៀតណាម ត្រូវបានគេស្គាល់មេឈ្មួញ ឈ្មោះថៃគា ដោយ ដឹកចេញពីភូមិសំបួរសែនជ័យឃុំស្វាយជ្រះស្រុកស្នួលខេត្តក្រចេះ ជាទ្រង់ទ្រាយធំទាំងថ្ងៃ ទាំងយប់ ក្នុងមួយថ្ងៃៗរាប់សិបតោនបែបនេះ គឺធ្វើឲ្យព្រៃឈើគ្រប់ប្រភេទ ទាំងតូចទាំងធំ ដែលជាសម្បតិធនធានធម្មជាតិដែលសេសសល់ របស់ខ្មែរយើងនឹងវិនាសអន្តរាយដល់ឫសគល់មិនអាចស្តារឡើងវិញបានឡើយ។....


តាមប្រភពសេចក្តីរាយការណ៍ឲ្យដឹងថា ក្រុមឈ្មួញល្បីឈ្មោះបានចំណាយលុយរត់ការក្នុង១រថយន្តប្រភេទV1 អស់ប្រមាណជា១០លានរៀលសម្រាប់បង់ឲ្យគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ទើបអាចដឹកធ្យូងខុសច្បាប់ឆ្លងដែនបាន។

តាមប្រភពរាយការណ៍ឲ្យដឹងទៀតថា ÷ធ្យូងខុសច្បាប់ទាំងអស់នេះដឹកចេញពី ចំនុចចាក់ចារ អូរបោះរបងស្ថិតនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរី និងចេញពីឃុំកន្ទួត ១០៥ ស្រុកចិត្របុរី ឬជើងភ្នំឆ្វេរ ត្រពាំងជ័យ ស្រុកស្នួល ខេត្តក្រចេះ។​


ក្រុមអ្នកឃ្លាំមើលបទល្មើសធនធានធម្មជាតិ ក៏ដូចជាពលរដ្ឋរស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ យល់ឃើញថាគ្រប់មន្ត្រីស្ថាប័នមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តទាំងមូល ទំនងជាមិនអាចបង្ក្រាបបទល្មើសដឹកជញ្ជ្ជូនធ្យូងខុសច្បាប់តាមរថយន្តខ្នាតយក្សឆ្លងដែន ទៅលក់នៅប្រទេសវៀតណាមបានទេ ដោយសារប្រពៃណីទូកពឹងច្រវា មន្ត្រីមានតួនាទីឃ្លានដុល្លារ នាំគ្នាប្រឹងស្រវាឱបមេឈ្មួញទុច្ចរឹតទុកជាឆ្នាំងបាយអស់ទៅហើយ។។។។។។

ករណីនេះបើគ្មានបទបញ្ជាតឹងរុឹងច្បាស់លាស់ ពីលោកនាយឧត្តសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស ទេនោះប្រហែលជាគ្មានប្រសិទ្ធភាពឡើយ។ពលរដ្ឋសំណូមពរដល់ឯកឧត្តមអភិបាលខេត្តក្រចេះលោក វ៉ា ថន ក៏ដូចជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមេត្តាបង្ក្រាបបទល្មើសធ្យូងឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកជ័យឃ្លាំងនិងច្រក d3 ផងទាន។tbk

វីដែអូ