ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
មន្ទីរសុរិយោដីខេត្តមណ្ឌលគិរី បន្តចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលន វត្ថុ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា.ខេត្តមណ្ឌលគិរី
Fri,28 June 2024 (Time 03:54 PM)
ដោយ ៖ Tbk (ចំនួនអ្នកអាន: 47នាក់)

មណ្ឌលគិរី ៖ ថ្ងៃសុក្រ ៧រោជខែពិសាខឆ្នាំរោង ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ លោក លឹម ចាន់សុភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានអញ្ជើញចូលរួម ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្ថិតនៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន/អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅសាលាបឋមសិក្សាពូគង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

លោក លឹម ចាន់សុភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ ដីធ្លីនៅថ្ងៃនេះ មានចំនួន ៦៤០ បណ្ណ ស្មើនឹងចំនួន ៤៣១ គ្រួសារ លើផ្ទៃដីទំហំ ២៣១៥,៧៥៩១ ហិកតា ហើយនេះជាការចែកបណ្ណកម្មសិទ្ធិ លើកទី៣៤ សម្រាប់ភូមិនៅក្នុងខេត្តមណ្ឌលគិរីយើងនេះ ការចែកបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ គឺដើម្បីផ្តល់សុវត្ថិភាពក្នុងកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋទូទៅ ដោយពុំមានប្រកាន់និន្នាការនយោបាយអ្វីឡើយ ។ នេះជាការបង្កលក្ខណះសម្បត្តិ ដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងការធ្វើអាជីវកម្ម កសិកម្ម លើដីធ្លីជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន ឱ្យមានសក្តានុពល ដោយពុំមានភ័យខ្លាចអ្វីទៀតឡើយ ។ លោកបានបន្ថែមទៀតថា ជាការពិតណាស់ ការកាន់កាប់ដីធ្លីច្បាស់លាស់របស់បងប្អូនប្រជាពលរដ្ឋ ក៏ជាលក្ខណៈសម្បត្តិច្បាស់លាស់ សម្រាប់ អ្នកវិនិយោគអភិវឌ្ឍដីធ្លីផងដែរ ។ខ្ញុំសុខ គានាយកការផ្សាយtbk.news.រាយការ

វីដែអូ