ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
រដ្ឋបាលខេត្តត្បុងឃ្មុំ ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤ និងដុតកម្ទេចគ្រឿងញៀន ជាង ៥គីឡូក្រាម ដែលបង្ក្រាបបាន.ធ្វើឡើងនៅបរិវេណវិទ្យាល័យចក ស្រុកអូរាំងឪ..
Thu,27 June 2024 (Time 12:43 PM)
ដោយ ៖ Tbk (ចំនួនអ្នកអាន: 53នាក់)

ត្បូងឃ្មុំ) ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តមឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីភាព ប្រារព្ធធ្វើទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ "រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន" និងដុតកម្ទេចចោលគ្រឿងញៀន ជាង០៥គីឡូក្រាម ដែលបង្ក្រាបបាន ដែលធ្វើឡើងនៅបរិវេណវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានអានរបាយការណ៍ អំពីលទ្ធផល ការត្រួតពិនិត្យគ្រឿងញៀនឆមាសទី២ ឆ្នាំ២០២៣ និងឆមាសទី១ ឆ្នាំ២០២៤ កន្លងទៅ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ និងលើកទី៩ នៅខេត្តត្បូងឃ្មុំ។

ជាមួយគ្នានោះ ឯកឧត្តម ងិន ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពាក់ព័ន្ធនឹងគ្រឿងញៀន សំណុំរឿងដែលមានសាលក្រមស្ថាពរ និងដីការសម្រេច មានចំនួន ៤២សំណុំរឿង មានវត្ថុតាងគ្រឿងញៀន ប្រភេទមេតាំហ្វេតាមីន ទម្ងន់ ៤៩៩.៤៩ក្រាម និងសំណុំរឿងដែលមានសាលក្រមមិនទាន់ស្ថាពរ និងដីកាសម្រេច មានចំនួន ៨២ សំណុំរឿង មានវត្ថុតាងគ្រឿងញៀន ប្រភេទមេតាំហ្វេតាមីន ទម្ងន់ ៤,៨៣៥.០៥ក្រាមផងដែរ។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថាកន្លងមករដ្ឋបាលខេត្ត បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនពាក់ព័ន្ធនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ក្នុងនោះបានដាក់ចេញវិធានការយ៉ាងមុឺងម៉ាត់ចំពោះបញ្ហាក្មេងទំនើង ការបើកបរល្មើសច្បាប់ចរាចរ បង្ក្រាបបទល្មើសនានា ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបញ្ហាគ្រឿងញៀន។ ខណៈជាគោលដៅ គឺបានអនុវត្តន៍ និងបន្តអនុវត្តន៍ ឲ្យគ្រប់ភូមិទាំងអស់ ក្លាយជាភូមិស ដែលគ្មានគ្រឿងញៀនផងដែរ។

៕ខ្ញុំសុគានាយការផ្សាយត្បូងឃ្មុំញូសធ្វើសេចក្តីរាយការណ៍

វីដែអូ