ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
គម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវជាសារធារណៈនៅឃុំរូង.ស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី
Tue,25 June 2024 (Time 05:24 PM)
ដោយ ៖ Tbk (ចំនួនអ្នកអាន: 42នាក់)

ត្បូងឃ្មុំ÷នាព្រឹកថ្ងៃទី 25 ខែមិថុនាឆ្នាំ 2024។គម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវនៅសាលាឃុំរូងមានបីគម្រោងតែមួយគំរោងត្រូវបានលើកទៅថ្ងៃមុខ។ដោយឡែកនៅពីរគម្រោង មានឃុំរូងនិងឃុំជាំ។គម្រោងដេញថ្លៃនេះដោយមានការចូលរួមលោកអភិបាលស្រុករងស្រុកមេមត់អនុប្រធានទីចាត់ការលទ្ធកម្មខេត្តត្បូងឃ្មុំ និងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវជាច្រើននាក់និង
អ្នកសារព័ត៌មានជាច្រើនអង្គភាពផងដែរ។ការដេញថ្លៃស្ថាបនាសាងសង់ផ្លូវបានពីរគំរោងទី១បានទៅលើឃុំជាំស្ថាបនាសាងសង់ផ្លូវគ្រោះក្រហម។ប្រវែង១៤២៦ម.ទទឹង៤ម កម្រាស់១៥០មមដាក់លូ១កន្លែងនិងស្លាកគម្រោង១។តំលៃប៉ាន់ស្មាន១០២;២៨១.១០០០.លានរៀល។បានទៅម្ចាស់ក្រុមហ៊ុន ហ៊ួត ឆៃលីមដេញបាន៧១.០០០.០០០លានរៀល។គម្រោងទី២បានទៅលើឃុំរូងតម្លៃប៉ាន់ស្មាន១២៩.៨៧៩.៦០០លានរៀលបានទៅលើក្រុមហ៊ុន ស្រុង ស្រឿន ក្នុងតម្លៃមិនទាន់កែក្នុងតារាង.២៦.២៨៧.០០០លានរៀល។តម្លៃកែឡើង៥៤.០០០.០០០.លានរៀលគត់។សំណួរសួរថាក្នុងនាមប្រធានលទ្ធកម្មឃុំមានសិទ្ធិកែតម្លៃដែលដេញបានតាមតម្រូវដែលខ្លួនពេញចិត្តឬ?សំណួរមួយទៀតចុះហេតុអ្វីក្រុមហ៊ុនដេញថ្លៃក្នុងតម្លៃទាបបន្ទាប់បន្សំហេតុអ្វីក៏លោកមេឃុំអោយទៅក្រុមហ៊ុននោះទៅ។(ក្នុងតារាងតម្លៃទាបបន្ទាប់មានម្ចាស់ក្រុមហ៊ុន សៀក លាង ហៃ ដេញបានតម្លៃ៥៤.០៤០០០០រៀលគត់)។តើនេះជាការឃុបឃិតឬក៏យ៉ាងណា?បានជាតម្លៃទាបបន្ទាប់មិនអោយឈ្នះ។ក្នុងនាមលោកមេឃុំប្រធានលទ្ធកម្មមិនឱ្យលទ្ធផលអ្នកលេខរៀងទាបបន្ទាប់។ហើយធ្វើការកែតម្រូវឡើងទឹកលុយទៅជាយ៉ាងនេះ ចុះឯណាទៅការប្រកួតប្រជែងទីផ្សារសេរី។ដេញថ្លៃគម្រោងស្ថាបនាសាងសង់ស្ថាបនាផ្លូវជាសារធារណៈប្រជាធិបតេយ្យនោះ ?បើតាមសៀវភៅប៊ីត ក្រុមហ៊ុនណាដែលដេញបានក្នុងតម្លៃប្រកួតប្រជែង។តម្លៃទាបត្រូវបានឲ្យទៅក្រុមហ៊ុននោះ។តែរឿងនេះបែរជាលោកមេឃុំរូង ជាប្រធានលទ្ធកម្មឃុំកែតម្លៃពីទាបទៅខ្ពស់ប្រកួតប្រជែងជាមួយតម្លៃអ្នកដេញបន្ទាប់ទៅវិញ?។0975558008.012586505

វីដែអូ