ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
បែកធ្លាយព័ត៌មានមកថា មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី បានឃាត់ខ្លួនស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ(យាយម៉ាប់) អតីតជាសិប្បកម្មឈើនិងជួញដូរសត្វព្រៃក្នុងឃុំមេម៉ង់ ខេត្តមណ្ឌលគិរី.
Mon,06 May 2024 (Time 12:49 PM)
ដោយ ៖ សុខគា (ចំនួនអ្នកអាន: 24នាក់)

មណ្ឌលគិរី៖) យោងតាមប្រភពសារព័ត៌មានក្នុងស្រុកបានសរសេរថា÷ស្ត្រីវ័យចំណាស់ម្នាក់រហស្សនាមឈ្មោះ យាយម៉ាប់ ត្រូវសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី ០៤ ឧសភា ឆ្នាំ ២០២៤ . ខណៈបុគ្គលយាយម៉ាប់ដែលកំពុងដឹកជញ្ជូនសាច់ព្រៃតាមរថយន្ត ធុនត្រា.ដែលដឹកចេញពីប្រភព ឃុំម៉េម៉ង់ ស្រុកកែវសីមា ចូលខេត្តមណ្ឌលគិរី ដើម្បីធ្វើការចែកចាយលក់ទៅឱ្យឈ្មួញបន្ត.. ។

តាមប្រភពបានឱ្យដឹងថា÷ មុនពេលការស្ទាក់ចាប់បាន សមត្ថកិច្ចដេញយ៉ាងប្រផាប់ប្រភីងស្ទាក់រថយន្តបាន ជនល្មើសអស់ល័ក្ខណ៍ទៅមុខលែងរួច ចាប់បាននៅចំណុចខាងមុខមន្ទីរសាធារណការនិងដឹកជញ្ជូន ក្នុងក្រុងសែននោរម្យ បន្ទាប់មកមន្ត្រីជំនាញក៏បានឆែករកឃើញក្នុងរថយន្តមាន សាច់ជ្រូកព្រៃចំនួន២៥ គីឡូក្រាម និងសត្វកាំប្រម៉ា ដែលរោលហើយ ចំនួនពីរក្បាលស្មើ០៥គីឡូក្រាម ។ បន្ទាប់ពីសមត្ថកិច្ចបានឆែកឆេររួចមក វត្ថុតាង ទាំងរថយន្តនិងមនុស្សត្រូវបានបញ្ជូនទៅកាន់ស្នាក់ការរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

បើយោងតាមប្រភពបានឲ្យដឹងទៀតថា ស្ត្រីវ័យចំណាស់ដែលមានរហស្សនាមថា (យាយម៉ាប់) គឺជាឈ្មួញដុះស្លែល្បីឈ្មោះខាងជួញដូរសត្វព្រៃ និងព្រៃឈើយ៉ាងសកម្មនៅក្នុងខេត្តមណ្ឌលគិរីដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ ។តាមប្រភពបានបង្ហើបថាយាយម៉ាប់ ក៏មានតួនាទីជាសមាជិ ក្រុមប្រឹក្សាឃុំមេម៉ង់មានឈ្មោះសួរ ហ៊ាង។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដាក់បញ្ជាឲ្យអនុវត្តច្បាប់តឹងរឹងចំពោះឧក្រិដ្ឋជនជួញដូរសត្វព្រៃ ការកាប់ព្រៃឈើដោយខុសច្បាប់ត្រូវតែផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

មហាជនរងចាំមើលថា តើពេលនេះសមត្ថកិច្ច នឹងមានវិធានការ ទៅលើបុគ្គល(យាយម៉ាប់) ដោយរបៀបណា ? ព្រោះ យាយម៉ាប់ ក៏មានអំណាចឥទ្ធិពលមានខ្សែរបក្ខពួក មិនណយដែរ. .នៅក្នុងខេត្តមណ្ឌលគិរីនេះ

ប្រជាពលរដ្ឋបានសំណូមពរដល់ដល់អស់លោកសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងការបង្ក្រាបបទល្មើសទាំងអស់ធនធានធម្មជាតិក្នុងខេត្តមណ្ឌលគិរី និងលោកអភិបាលស្រុកកែវសីម៉ាជួយពិនិត្យមើលទង្វើរបស់យាយម៉ាប់នេះផងទាន៕ជៀសវាងមហាជនរិះគន់ថាបង្ក្រាបតែអ្នកគ្មានខ្សែ។គ្មានខ្នងនិងទន់ខ្សោយតែប៉ុណ្ណោះ។
ទាក់ទងករណីខាងលើនេះអង្គភាពយើងកាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ អង្គភាពអង្គភាពយើងមិនអាចស្វែងរកពន្យល់ណាមួយពីរលោកមេឃុំមេម៉ង់ បានឡើយមកដល់ថ្ងៃនេះ។

អង្គភាពយើងខ្ញុំផ្សាយក្នុងន័យរិះគន់និងស្ថាបនាតែប៉ុណ្ណោះ យើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺជុំវិញភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការដោយគោរព តាមច្បាប់របបនៃសារព័ត៌មាននៅកម្ពុជា។សូមអរគុណនិងអរព្រះគុណ។ ដោយ សុខគា

វីដែអូ