ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
ហាងលក់ទូរសព្ទចំនួន ៣ ទីតាំងនិងហាងលក់គ្រឿងម៉ូតូចំនួន ១ ទីតាំងត្រូវបានមន្ត្រីគយធ្វើការបង្ក្រាបក្នុងលក្ខណៈទំនិញគេចពន្ធ
Thu,30 May 2024 (Time 08:04 PM)
ដោយ ៖ Tbk (ចំនួនអ្នកអាន: 63នាក់)

ខេត្តត្បូងឃ្មុំ÷តាមរបាយការណ៍÷ប៉ុស្ដិ៍នគរបាលរដ្ឋបាលមេមត់
សូមរាយការណ៍ជូន
នៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៤វេលាម៉ោង ០៨:៣០នាទីព្រឹកកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមេមត់បានសហការណ៍ជាមួយគយចល័តតំបន់០៦ ដឹកនាំដោយលោក សួន ទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ និងលោក ព្រាប ភីរ៉ាត់ ប្រធានគយចល័យតំបន់០៦
បានចុះធ្វេីការដកហូតទំនិញគេចពន្ធចំនួន០៤កន្លែង
០១ ហាងលក់គ្រឿងម៉ូតូ ឈ្មោះ ជាងម៉ាប់ បានដកហូតប្រេងម៉ាសុីនម៉ូតូចំនួន១៨៥កេះ
០២ ហាងលក់ទូរស័ព្ទដៃ ឈ្មោះ ណាតូ បានដកហូតទូរស័ព្ទចំនួន២២៩គ្រឿង
០៣ ហាងលក់ទូរស័ព្ទដៃ ឈ្មោះ ពិសិដ្ឋ បានដកហូតទូរស័ព្ទចំនួន៤២៨គ្រឿង
០៤ ហាងលក់ទូរស័ព្ទដៃ ឈ្មោះ រដ្ឋា បានដកហូតទូរស័ព្ទចំនួន៦៦២គ្រឿង
ដូចបានរាយការណ៍ខាងលេីសូមទទួលជ្រាប៕

                            នាយប៉ុស្ដិ៍
                 វរសេនីយ៍ត្រី ស៊ាង ភារិទ្ធ

វីដែអូ