ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
លោក អ៊ាន ស៊ាង អន អភិបាលរងស្រុកពេជ្រាដា បញ្ចេញកណ្ដាប់ដៃដែក បង្ក្រាបរថយន្តដឹកបទល្មើសព្រៃឈើ របស់មេឈ្មួញដុះស្លែដោយបន្លំជារថយន្តដឹកចេក...!
Thu,02 May 2024 (Time 01:37 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 23នាក់)

មណ្ឌលគិរី៖មហាជនមានការកោតសរសើរលោក អ៊ាន ស៊ាងអន អភិបាលរងស្រុកនឹងជាប្រធានលេខាធិការដ្ឋានស្រុកពេជ្រាដា ដែលបានដឹកនាំកម្លាំងមន្ត្រីនៃមន្ទីរបរិស្ថាន តាមប្រម៉ាញ់ចាប់បាន រថយន្តសាំយ៉ុងដឹកឈើពេញប្រៀបរបស់មេឈ្មួញដុះស្លែឈ្មោះ លោក ម៉េត នៅភូមិពូជ្រៃបានចំនួន២គ្រឿងនៅវេលាយប់រំលងអធ្រាត ម៉ោង១:៣០នាទី ថ្ងៃទី០២​ឧសភា២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៧៦អា ចំណុចស្ពាន​អូរទេក្រុងសែនមនោរម្យ​ គ្រាដែលរថយន្តដឹកបទល្មើសរបស់មេឈ្មួញ ឈ្មោះ ម៉េតនេះ ព្យាយាមបើករត់គេច ចាប់តាំងពីចំណុចវរ:៣០៣ក្នុងឃុំពូជ្រៃ​ស្រុក ពេជ្រាដាមកម្លេះ។


*យោងតាមប្រភពច្បាស់ការបានប្រាប់អង្គភាពព័ត៌មានយើងអោយដឹង÷និងសូមធ្វើសេចក្តីរាយការណ៍ជូនជំនាញដែលពាក់ព័ន្ធក្នុងការបង្ក្រាបទល្មើសធនធានធម្មជាតិឲ្យបានជ្រាបថា(...រថយន្តដឹកបទល្មើសនៅលើផ្លូវជាតិលេខ៧៦អា នេះ អង្គភាពយើងខ្ញុំសូមធ្វើសេចក្តីរាយការណ៍លំអិតមានដូចខាងក្រោម។

.ទី១ ឈ្មោះ (គេហៅថា")អាភ្លោះ ពីនាក់បងប្អូនមានរថយន្តសាំយ៉ុង ក្នុងម្នាក់០២គ្រឿង។ (ស្មើនឹង០៤គ្រឿង)។

.ទី២ឈ្មោះ លោក(ហៅថា)គុណតូច០២ គ្រឿង។
.ទី៣ឈ្មោះ(ហៅថា)លោកស្មាញ០២រគ្រឿង។
.ទី៤ឈ្មោះ(ហៅ)លោក  មុល០២គ្រឿង។
.ទី០៥ឈ្មោះលោក សង្ហារសាំយ៉ុង២គ្រឿងពណ៌សរ១ស្លែ១ស្លាកលេខ០១១៦ទាំង០២គ្រឿងដូចគ្នា
.ទី៦ឈ្មោះលោក និត០២គ្រឿង
.ទី៧ឈ្មោះលោក គី០១គ្រឿង
សូមបញ្ជាក់ថា"រថយន្តដែលកំពុងធ្វើចរាណ៍ដឹកបទល្មើសចេញពីដឹកដីនៃខេត្តមណ្ឌលគិរីទៅភ្នំពេញជារៀងរាល់ថ្ងៃនេះ។ បើសារុប នៅសល់ចំនួន ១៥  គ្រឿងទៀត។ មហាជនដែលបើកបរតាមដងផ្លូវ ពួកគេតែងតែរអ៊ូ រទាំ អំពីចរឹកឈ្លើយរបស់ក្រុមដឹកធនធានធម្មជាតិទាំងនេះថា:បើឡានយើងបើកទៅពីក្រោយ យើងបើកភ្លើងសុំផ្លូវយ៉ាងណាក៏មិនឲ្យវ៉ាដែរ គឺពួកគេបើករេពេញផ្លូវ  បើហ៊ានវ៉ាជែងពួកគេបុកភ្លាម.ប្រភពជាក់ស្តែង កាលពីវេលាម៉ោង ០០:២៥នាទី ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះនៅចំណុចវិមានសពស្ថិតនៅភូមិអូរប្ញស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ មន្ត្រីប៉េអឹមមកពីផ្ទៃប្រទេស ឈ្មោះ សែម សុឃានដែល តាមថតសកម្មភាពក្រុមឈ្មួញដឹកឈើដូចគ្នានេះ ត្រូវឈ្មួញឈើបុកពីក្រោយរងរបួសបែកលលាក្បាលយ៉ាងធ្ងន់  កំពុងសម្រាកនៅមន្ទីរពេទ្យហៅ១..៧៩ភ្នំពេញ ត្រូវវះកាត់ លលា ដ៏ ក្បាល។

ដូចសេចក្តីរាយការណ៍ខាងលើ .សូមលោកអភិបាលរងស្រុកពេជ្រាដា ប្រធានលេខាធិការដ្ឋានស្រុក.ពេជ្រាដា. ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី នឹងសមត្ថកិច្ចតាមបណ្តាខេត្តផ្សេងៗ នៅលើផ្លូវជាតិពីខេត្តមណ្ឌលគិរីរហូតដល់ទីក្រុងភ្នំពេញ មេត្តាមានវិធានស្រាវជ្រាវការទប់ស្កាត់ផងទាន ដើម្បីបញ្ចៀសនៅគ្រោះថ្នាចរាចរណ៍ដល់អ្នកធ្វើដំណើរលើដងផ្លូវជាតិ ពិសេសទៅទៀតនោះនិងបានជួយរក្សាព្រៃឈើដែលសេសសល់គ្រាន់បានក្មេងៗជំនាន់ក្រោយបានស្គាល់ពីព្រៃឈើផងចុះ៕

វីដែអូ