ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) មួយកន្លែង ឃាត់ខ្លួនមនុស្ស ៥នាក់ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។ការចុះបង្ក្រាបទីតាំងលួចលេងល្បែងជល់មាន់នេះ ធ្វើឡើងកាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រើប្រាស់វិធានការជំនាញ ស្រាវជ្រាវបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ចំនួន១កនែ្លង នៅក្នុងភូមិសាស្ត្រស្មុគស្មាញ ស្ថិតនៅចំណុចចំការកៅស៊ូ ទុកចោល ស្ថិតនៅភូមិថ្មដាប់ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនបានអ្នកលេងចំនួន០៥នាក់ រួមនឹងវត្ថុតាងមាន់៣ក្បាល (ងាប់) និងសម្ភារមួយចំនួនទៀត ។ចំពោះមនុស្សទាំង៥នាក់ និងវត្ថុតាងខាងលើសមត្ថកិច្ច បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ត្រូវលុបបំបាត់ល្បែងជល់មាន់ ក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំអោយអស់ ។ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាសហការផ្តល់ព័ត៌មានពាក់ព័ន្ធ ការលួចលេងល្បែងស៊ីសងខុសច្បាប់ ឬការសំណូមពរផ្សេងៗ ដល់សមត្ថកិច្ច តាមលេខទូរសព្ទ ០៧១ ៤៤២២ ៦៦៦ លេខប្រចាំបញ្ជា ២៤/២៤ម៉ោង ឬផេកផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកម្លាំងជំនាញបន្តបង្ក្រាប (យើងខ្ញុំសូមរក្សាការសម្ងាត់ជូនដល់អស់លោកអ្នក។
វីដែអូ