ថ្ងៃច័ន្ទ ទី១៥ ខែមេសា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
ហ៊ាន.នគរបាលខេត្តត្បូងឃ្មុំបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែងឃាត់ខ្លួនបានមនុស្ស៥នាក់..។
Fri,08 March 2024 (Time 12:26 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 32នាក់)

ខេត្ត​ត្បូងឃ្មុំ ៖ កម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ចុះ​បង្ក្រាប​ទីតាំង​លួច​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) មួយ​កន្លែង ឃាត់ខ្លួន​មនុស្ស ៥​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បីចាត់ការតាមច្បាប់។


ការ​ចុះ​បង្ក្រាប​ទីតាំង​លួច​លេងល្បែង​ជល់​មាន់​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រើប្រាស់​វិធានការ​ជំនាញ ស្រាវជ្រាវ​បង្ក្រាប​ទីតាំង​លួច​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) ចំនួន​១​ក​នែ្ល​ង នៅ​ក្នុងភូមិ​សាស្ត្រ​ស្មុគស្មាញ ស្ថិត​នៅ​ចំណុច​ចំការ​កៅស៊ូ​ ទុក​ចោល ស្ថិត​នៅ​ភូមិ​ថ្ម​ដាប់ ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​ឃាត់ខ្លួន​បាន​អ្នកលេង​ចំនួន​០៥​នាក់ រួម​នឹង​វត្ថុ​តាង​មាន់​៣​ក្បាល (​ងាប់​) និង​សម្ភារ​មួយ​ចំនួន​ទៀត ។

ចំពោះ​មនុស្ស​ទាំង​៥​នាក់ និង​វត្ថុ​តាង​ខាងលើ​សមត្ថកិច្ច បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។


លោក ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់​ថា ត្រូវ​លុប​បំបាត់​ល្បែង​ជល់​មាន់ ក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​អោយ​អស់ ។ សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​សហការ​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ ការ​លួច​លេងល្បែង​ស៊ីសង​ខុសច្បាប់ ឬ​ការ​សំណូមពរ​ផ្សេង​ៗ ដល់​សមត្ថកិច្ច តាម​លេខ​ទូរ​សព្ទ ០៧១ ៤៤២២ ៦៦៦ លេខ​ប្រចាំ​បញ្ជា ២៤/២៤​ម៉ោង ឬ​ផេ​ក​ផ្លូវការ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​កម្លាំង​ជំនាញ​បន្ត​បង្ក្រាប (​យើងខ្ញុំ​សូម​រក្សា​ការ​សម្ងាត់​ជូនដល់អស់លោកអ្នក។

វីដែអូ