ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
ករណី​ ឃុបឃិតគ្នា​នាំចូល​ជេីងមាន់ខុស ច្បាប់​ ៤​កុងតែន័រ​ ទម្ងន់​ ជាង​ ១០០​ តោន​ បាន​បញ្ជូនទៅដល់​អយ្យការអមសាលាដំបូង​ខេត្ត​ស្វាយរៀង​ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់ហើយ...
Thu,08 February 2024 (Time 03:42 AM)
ដោយ ៖ សកល (ចំនួនអ្នកអាន: 61នាក់)

ផ្សាយថ្ងៃទី៨.គុម្ភះឆ្នាំ២០២៤
ខេត្តស្វាយរៀង: ប្រភព​ពី​ខេត្ត​ស្វាយរៀង​បានអោយដឹងថា​ សំណុំ រឿង​ករណី​ ឃុបឃិតគ្នា​នាំចូល​ជេីងមាន់ខុស ច្បាប់​ ៤​កុងតែន័រ​ ទម្ងន់​ ជាង​ ១០០​ តោន​ បាន​បញ្ជូនទៅដល់​អយ្យការអមសាលាដំបូង​ខេត្ត​ស្វាយរៀង​ហេីយ​ នាពីថ្ងៃទី​ ៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២៤​ ។

ប្រភព​បានអោយដឹងទៀតថា​ អ្នកនាំជេីងមាន់ចូល​គឺ​ លោក​ សម្បត្តិ​ ជាម្ចាស់​ក្រុមហ៊ុន​ Sambath Logistic Co.Ltd មាន​អាស័យដ្ឋាន​នៅភូមិ​ បាវិត​កណ្ដាល​ សង្កាត់​ បាវិត​ ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ ។ ចំណែក​មន្ត្រី​ដែល​ឃុបឃិតគ្នាអនុញ្ញាតិ​អោយ​នាំចូល​ ដោយមិនបង់ពន្ធ​ និង​ គ្មាន​លិខិត​អនុញ្ញាតអោយនាំចូល​ មាន ឈ្មោះ​ យី​ ថុល​ ប្រធានគយច្រកព្រំដែន​បាវិត​ លោក​ ខៀវ​ សារឿន​ មេគយ​តំបន់​ ២​ លោក​ ហេង​ សំបូរ​ មេគយខេត្ត​ស្វាយរៀង​ និង​ សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ (​ គប់គិត​ជា​ប្រព័ន្ធ​ )​ ។

ជេីងមាន់​ខូច​គុណភាព​នាំចូល​ខុសច្បាប់​នេះ​ ត្រូវបាន​លោកព្រះ​រាជ អាជ្ញា​អមសាលាដំបូង​ខេត្ត​ស្វាយរៀង​ បង្កើត​គណៈកម្មការ​ចម្រុះ​រួមទាំង​អាជ្ញាធរ​ខេត្ត​ស្វាយ រៀង​ផង​ បានយកវត្ថុតាងទាំងនោះដុតបំផ្លាញចោល​រួចហេីយ​ ។ ខណៈ​ពេល​នេះតំណាង​អយ្យការអមសាលា ដំបូង​ខេត្ត​ស្វាយរៀង​ កំពុង​ចាត់​ការ​បន្តតាមនិតិវិធីច្បាប់​ ។

រហូតមក​ដល់​ពេល​នេះ​ អគ្គ​នាយក​ដ្ឋាន​គយ​ និង​ រដ្ឋាករ​ មិនទាន់​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ អំពី​ករណី​នេះនៅឡេីយទេ​ ខណៈ​ ករណី​កន្លង​មក​ តែងតែ​ឃើញ​ អគ្គនាយក​ដ្ឋាន​គយ​ និង​ រដ្ឋាករ​ បំភ្លឺ​ជាហូរហែរ​នៅពេល​មាន​ព័ត៌មាន​រសើប​ ។

សូមបញ្ជាក់ថា​ថ្មីៗ​នេះ​ សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ រាជរដ្ឋាភិបាល​ បាន​ផ្ដល់​ អនុសាសន៍​ណែ នាំ​មិនអោយមានការ​នាំគ្រឿងក្នុង​ ឬ​ បំណែក​សាច់​ ឬ​ សាច់​បង្កក​នាំចូលមកចែកចាយនោះទេ​។

មហាជន​ហួសចិត្ត​ចំពោះ​ទង្វើ​របស់​មន្ត្រី​គយខាងលេីដែល​ថ្លេីមដុះមមីសហ៊ានផ្គេីន​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​នាយករដ្ឋមន្ត្រី​ ។

ជាមួយ​គ្នា​នេះ​ មហាជន​កំពុង​រង់ ចាំ​មេីលថា​ តេី​ មេគយធំ​ នៅ​បន្ត​កាង​មន្ត្រី​ក្រោមឱវាទ​ខិលខូច​ទាំងនេះ​ ឬយ៉ាងណា​! ។

វីដែអូ