ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
លោក​ឧត្តមសេនីយត្រី បោន ប៊ិន អញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ...
Thu,08 February 2024 (Time 02:55 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 54នាក់)

ខេត្តបន្ទាយមានជ័យ)៖នារសៀលថ្ងៃពុធ​ ទី០៧​ ខែកុម្ភៈ​ ឆ្នាំ២០២៤​នេះ លោកឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជេីញជាអធិបតីភាព​ ក្នុងពិធីប្រកាសចូលកាន់តំណែងលោក​អនុសេនីយ៍ឯក ហ៊ូ សារី​ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត មកជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ជំនួសលោកវរសេនីយ៍ត្រី ជា ពិសី ដែលត្រូវឡើងមកជាប្រធានមន្ទីរសម្ភារៈបច្ចេកទេស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោក​ កែវ​ តារារស្មីអភិបាល នៃគណៈអភិបាលស្រុកអូរជ្រៅ​ និងលោក​ តាន់​ ស្វាង​ប្រធានក្រុមប្រឹក្សាស្រុក​ លោកមេបញ្ជាការរងកងរាជអាវុធខេត្ត​ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​ ព្រមទាំងអាជ្ញាធរមូលដ្ឋាន​ បានអញ្ជេីញចូលរួមផងដែរ។

ពិធីនេះប្រារព្ធធ្វេីឡេីង​នៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ។ បន្ទាប់ពីទទួលបានសេចក្ដីសម្រេច​ និងលិខិតតែងតាំងផ្ទេរភារកិច្ច លោកអនុសេនីយ៍ឯក ហ៊ូ សារី​ ក៏បានធ្វើការប្តេជ្ញាចិត្តគោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា,​គោរព និងអនុវត្តឱ្យបាននូវបទបញ្ជា វិន័យ សីលធម៌ របស់កងយោធពលខេមរភូមិន្ទ និងប្តេជ្ញាចិត្តខិតខំបំពេញនូវតួនាទី ភារកិច្ច វិជ្ជាជីវៈរបស់ខ្លួន ជាកងរាជអាវុធហត្ថឱ្យសមទៅតាមទំនុកចិត្ត ដែលថ្នាក់លើបានប្រគល់ជូន,​ ប្តេជ្ញា​ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ស្ថាប័ន អង្គភាព ពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់​,​ ពង្រឹង និងរឹតចំណងសាមគ្គីភាព ឱ្យកាន់តែល្អបន្ថែមទៀត ពិសេសសាមគ្គីភាព​​​​​ផ្ទៃក្នុង ដែលជាគន្លឹះដ៏សំខាន់បំផុត ក្នុងការរួមចំណែកកសាងអង្គភាពឱ្យបានរឹងមាំបន្ថែមទៀត។

ក្នុងឱកាសនោះ​ លោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទាំងអស់ ដោយក្តីនឹករលឹកផងដែរ។

លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការបានបន្តថា​ ការប្រកាសចូលកាន់មុខតំណែង​មេបញ្ជាការមូលដ្ឋានស្រុកអូរជ្រៅនាពេលនេះ​ គឺជាការស្តែងចេញពីការយកចិត្តទុកដាក់ក្នុងការបំញេញតួនាទី ភារកិច្ច ដោយស្មារតី ទទួលខុសត្រូវ និងជាការឆ្លើយតបចំពោះការផ្តល់នូវភាពជឿជាក់​ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចជាកាល លោកតែងតែយកចិត្តទុកដាក់ខ្ពស់ ដឹងសុខ ដឹងទុក្ខ ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថផងដែរ។

វីដែអូ