ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រះរាជាណាចក្រថៃ
Thu,08 February 2024 (Time 10:41 AM)
ដោយ ៖ ដូនពេញ (ចំនួនអ្នកអាន: 95នាក់)

ភ្នំពេញ÷សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ វិញហើយ នាវេលាយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ប្រកបដោយជោគជ័យគួរជាទីមោទនៈ។

ទស្សនកិច្ចនេះ បានពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរស្របតាមស្មារតីនៃការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ។

វីដែអូ