៣នាក់ នៅចន្លោះពីម៉ោង ១២រំលងអាធ្រាត្រ ដល់ម៉ោង ៥ទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤ ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ព្រះវិហារ ÷រថយន្តម៉ាកហ្វតចង្កួតស្តាំពណ៌ស ចំនួន1គ្រឿង ដឹកឈើលេខ1ប្រភេទឈើឈ្លីក រួមជាមួយរថយន្តរថយន្តម៉ាកសុីណា
មួយគ្រឿងទៀតដែលបើកបិទគូត
ត្រូវក្រុមសមត្ថកិច្ចនគនរបាលបង្ក្រាបបាន ខណៈពួកគេដឹកឈើ
ឈ្លីកចំនួន13ដុំស្មើជិត2ម៉ែត្រគូបបើកកាត់ ប៉ុស្តិត្រួតពិនិត្យហើយបានបុកបារ៉ាសសមត្ថកិច្ចដើម្បីបើកគេចខ្លួន
តែគេចមិនរួចត្រូវកម្លាំងសមត្ថកិច្ច
ចាប់បាន ក្នុងប្រតិបត្តិកានេះបណ្តាលអោយ រថយន្តសមត្ថកិច្ច រងការខួចខាតរបន្តិចបន្តួចដោយសារថយន្តដឹក
ឈើបើកកៀរ ។ហរតុការនេះកើតឡើង នៅចន្លោះពីម៉ោង ១២រំលងអាធ្រាត្រ ដល់ម៉ោង ៥ទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤ ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
តាមការ ដឹងពីលោក
វិរៈសេនិយ៍ឯក រស់ សុធី នាយការិ
យាលយ័នគរបាលប្រឆាំងបទល្មើ
សសេដ្ឋកិច្ចខេត្តបានអោយដឹងថា
ដោយមានការចង្អុលបង្ហាញរបស់ឯកឧត្តមឧត្តមសេនិយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រៈវិហារ នឹងបទបញ្ជារបស់លោកឧត្តមសេនិយ៍ ឈួ ម៉ាឌី ស្នងការរងទទួលផែនសេដ្ឋកិច្ច អោយការិយាលយ័ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តយកចិត្តទុកដាក់អនុវត្តន៍បញ្ជារបស់ឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារជំរុញអោយសមត្ថកិច្ចគ្រប់មន្ទីរជំនាញជុំវិញខេត្តយកចិត្តទុកដាក់បង្ក្រាបរថយន្តដឹកឈើ ខុសច្បាប់អោយមានប្រសិទ្ឋភាព ។ រថយន្តដឹងឈើខាងលើ បានដឹក
ឈើឈ្លីកចេញពីស្រុកឆែប កាត់
ស្រុកជយ័សែន ត្រូវកម្លាំងអធិការ
នគរបាលស្រុកជយ័សែនតាមប្រ
ម៉ាញ់ រថយន្តដឹកឈើបើករត់ចូល
ស្រុករៀង ត្រូវកម្លាំងនគរបាលស្រុ
ករវៀងដាក់បារ៉ាសចាំស្ទាក់ចាប់ តែរត់យន្តដឹកឈើដឹងខ្លួនក៍បានបើ
កបុកបារ៉ាស់ពីស្រុករវៀងមកស្រុកត្បែងមានជយ័ ត្រូវកម្លាំងនគរបាលស្រុ
កត្បែងពួនស្ទាក់ត្រង់ចំណុចភូមិ
ក្រាំងដូង រថយន្តដឹងឈើបានបើក
រត់ចូលស្រុកសង្គមថ្មី ត្រូវកម្លាំង
អធិការស្រុកស្ទាក់ចាប់បាននៅចំណុចស្រុកសង្គមថ្មី ចំណែកកម្លាំ
ងនគរបាលសេដ្ឋកិច្ចតាមប្រម៉ាញ់
ពីក្រោយជាប់រហូត លោក រស់ សុ
ធី បានបន្តអោយដឹងថា ដោយសា
មានរថយត្តម៉ាកសុីណាមួយគ្រឿង
ទៀតជាអ្នកបិទគូត ទើបរថយន្តសមត្ថកិច្ចលើងទៅមុខមិនរួច ទើប
ធ្វើអោយការតាមបង្ក្រាបរថយន្តដឹកឈើខាងលើចំណាយពេល ស្ទើ
ពេញមួយយប់ ចំណែកតៃកុងរថ
យន្តដឹកឈើរត់បាត់ស្រមោល នៅតែក្រុមបិទគូតជាប់ដៃសមត្ថ
កិច្ចចំនួន3នាក់ ទី1 ឈ្មោះ ឱន ទែ
ភេទប្រុស អាយុ33ឆ្នាំ រស់នៅឃុំ
ក្រយា ទី2 ឈ្មោះ នី ណាក់ ភេទ
ប្រុស អាយុ37 ឆ្នាំរស់នៅ ភូមិសា
ក្រៀម ស្រុកប្រាសាទបាលង្គ័ ខេត្ត
កំពង់ធំ នឹងទី3 ឈ្មោះ ស៊ុន សុផល
ភេទស្រី អាយុ37ឆ្នាំ រស់នៅភូមិស្វាយដង្គុំ ខេត្តសៀមរាប ជនសង្សយ័ទាំងនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
លោក គឹម សំឡេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ
បានអោយដឹងថា យោងតាមបញ្ជា
របស់ឯកឧត្តម ទី សុវណ្ណថាល់ ព្រៈ
រាជអាជ្ញាអមសាលាដំបូងខេត្ត បញ្ជាអោយសមត្ថកិច្ចឃាត់ខ្លួនជន
សង្សយ័ទាំង3រូប ក៍សាងសុំណុំរឿ
ងបញ្ជូនទៅតុលាការ ចំណែកវត្ថុតាងមានរថយន្តចំនួន2គ្រឿងរួម
ទាំងឈើលេខ1ចំនួន13ដុំត្រូវប្រ
គល់ទៅអោយផ្នែក សង្លាត់រដ្ឋបាលព្រៃឈើត្បែងមានជយ័ចាត់ការបន្តទៅតាមនិតិវិធីស្តីពីច្បាប់ព្រៃឈើ ។