ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
សូមអបអរសាទរដល់កម្លាំងអាវុធហត្ថស្រុកស្រួលនិងកម្លាំងអាវុធហត្ថស្នាក់ការ ៧០៩បង្ក្រាបបានរថយន្តកែច្នៃដាក់អុសស្វាយចន្ទីពីលើឈើល្អពីក្រោមបាន១គ្រឿង។
Mon,26 February 2024 (Time 09:02 AM)
ដោយ ៖ សុខគា (ចំនួនអ្នកអាន: 49នាក់)

ក្រចេះ+នៅចំណុចស្ពានអូរខ្យងផ្លូវការ៉េ៩ភូមិ
ឃុំក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះ។
ការបង្ក្រាបធ្វើឡើងនៅវេលាម៉ោង៥.៣០នាទីព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៤.
តាមប្រភពរាយការណ៍ថារថយន្តនេះតែងតែឆ្លៀតដឹកឈើចេញពីតំបន់ព្រៃការពារកែវសីមាខេត្តមណ្ឌលគិរីដោយបន្លំភ្នែកសមត្ថកិច្ចដោយដាក់អុសស្វាយចន្ទីពីលើហើយប្រភេទឈើ។អុសខ្នាតលេខ ១ ពីក្រោម។ក្រោយការបង្ក្រាប ម្ចាស់រថយន្តដាក់មេប្រូចបាត់។សល់តែវត្ថុតាងរថយន្តនិងឈើពីក្រោមនោះយកមករក្សាទុកនៅស្នាក់ការ អាវុធហត្ថ៧០៩ដើម្បីធ្វើរបាយការណ៍ចាត់ការបន្ត។សូមបញ្ជាក់ផងដែរថាសព្វថ្ងៃនេះក្រុមអ្នករកស៊ីបទល្មើសព្រៃឈើកំពុងមានសកម្មភាពបន្លំភ្នែកសមត្ថកិច្ចនិងមហាជនដោយដាក់អុសពីលើឈើពីក្រោមប៉ុន្តែរថយន្តខាងលើត្រូវអស់លក្ខណ៍សមត្ថកិច្ចបង្ក្រាបបានតែម្ដង។ដោយសុខគា

វីដែអូ