ថ្ងៃច័ន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
ឡានសាំយ៉ុងកែឆ្នៃទ្រុង ដឹកធ្យូងជា ច្រើនគ្រឿងចូលតាមច្រកអន្តរជាតិ ព្រំដែន ក្អមសំណ មន្ត្រីរបស់លោកសុង ម៉ាឡៃ និងលោក រឹម លឹមសេង បើកបារ៉ាស់ ឱ្យឡានក្រុមឈ្មួញ ដឹកជញ្ជូនឆ្លងដែន យ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប… !
Sun,25 February 2024 (Time 10:27 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 112នាក់)

ផ្សាយចេញថ្ថ្ងៃ​ទី២៥ ខែកុម្ភះឆ្នាំ២០២៤

(ខេត្តកណ្តាល )÷ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនធ្យូងចេញពីភូមិដំណាក់ចារ
ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ឆ្លងដែនទៅ ប្រទេសវៀតណាម ចូល
ចូលតាមច្រកអន្តរជាតិ ក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។
យ៉ាងគគ្រឹកគគ្រេង ដោយ មានលោកសុង ម៉ាឡៃ ជាប្រធានការិយាល័យគយនិងរដ្ឋករក្អមសំណ និងលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណរកំពុងសប្បាយរីករាយក្នុង
ការប្រមូលលុយចែកគ្នាតាមបែបពុករលួយ ជាទូទៅគេតែងតែសង្កេតឃើញមន្ត្រីរបស់លោកសុង ម៉ាឡៃ និងមន្ត្រីរបស់លោក រឹម លឹមសេង តែងតែ យកលុយនិងបើកបារ៉ាស់ ឱ្យឡានសាំយ៉ុង
ដឹកធ្យូងរបស់ក្រុមឈ្មួញ ដឹកជញ្ជូន ឆ្លងដែន យ៉ាងគគ្រឹកគគ្រេង ទៅ
ប្រទេសវៀតណាមយ៉ាងរលូន។
សូមជម្រាបថា ច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណស្ថិតនៅក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណស្រុកលើកដែក ខេត្តកណ្តាល ជាទូទៅគេតែងតែសង្កេតឃើញក្រុមឈ្មួញធ្វើសកម្ម
ភាព ដឹកជញ្ជូនធ្យូងតាមឡានសាំយ៉ុង
កែឆ្នៃទ្រុង ជាខ្សែៗដូចសង្ហែកឋិន
ឆ្លងដែនតាមច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ យ៉ាងអានាធិបតេយ្យ
ទង្វើនិងសកម្មភាពទាំងនេះ ត្រូវបានគេដាក់ការសង្ស័យថា?អាចបណ្តាលមកពីលោកសុង ម៉ាឡៃ និងលោករឹម លឹមសេង ជាអ្នកបើកភ្លើងខៀវ ទើបមន្ត្រីប្រចាំការច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ បើកបារ៉ាស់ និងយកលុយពីក្រុមឈ្មួញ ដើម្បីចែកគ្នាធ្វើមានបាន ។
ពាក់ព័ន្ធជុំវិញករណីខាងលើនេះ លោកគុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ពិសេស លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនគួរមើលរំលងពីទង្វើរ និងសកម្មភាព របស់លោកសុង ម៉ាឡៃ និងលោករឹម លឹមសេង បន្តទៀតឡើយ នាំឱ្យមានការរិះគន់ពីសំណាក់មហាជន៕....
អង្គភាព www .tbk-news.com យើងខ្ញុំផ្សាយក្នុងន័យរិះគន់និងស្ថាបនាតែប៉ុណ្ណោះមិនមានបំណងការញុះញង់និងបង្កចលាចលបំពុលសង្គមនោះទេ។0975558008

វីដែអូ