ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
ដកហូតមុខតំណែងលោក សុខ វណ្ណារិទ្ធ អភិបាលរងស្រុកអូររាំង ទៅបម្រើការនៅរដ្ឋបាលខេត្តមណ្ឌលគិរី រងចាំការសម្រេចការងារថ្មីពីក្រសួងមហាផ្ទៃ..
Fri,23 February 2024 (Time 08:52 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 68នាក់)

ខេត្តមណ្ឌលគីរី៖ ក្រោយពីផ្ទុះរឿងអាស្រូវ ពាក់ព័ន្ធករណី លោកសុខ វណ្ណារិទ្ធ អភិបាលរងស្រុកអូររាំង មានទំនាស់ពាក្យសម្តី ឈានដល់ដកអាវុធខ្លីភ្ជង់លោកខាត់ សាក់ មេបញ្ជាការសឹករងស្រុកអូររាំង និងលោកហាក់ ទិត្យឬទ្ធីវង្សអធិការនគរបាលស្រុកអូរាំង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តោយផ្លូវជាតិលេខ៧៦ ចំណុចមុខសាលាឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញលិខិតគោរពរាយការណ៍ជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងរបាយការណ៍រាយការជូនខេត្ត រដ្ឋបាលស្រុកអូររាំងបាន ចាត់វិធានការដាក់វិន័យរដ្ឋបាលចំពោះលោកសុខ វណ្ណារិទ្ធ អភិបាលរងស្រុកអូររាំង ចំនួន៣ចំណុច៖
១.ដកអាវុធខ្លីយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំង។
២.ដកហូតតួនាទីជាប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពស្រុកអូររាំង។
៣.ស្នើសុំសម្រួលភារកិច្ចពីអភិបាលរងស្រុកអូររាំង ទៅបម្រើការងារនៅសាលាខេត្ត ៕

វីដែអូ