បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារស្ថិតនៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ។ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ ផ្សព្វផ្សាយផែនការសកម្មភាពការអនុវត្តគោលនយោបាយ ប្រឡងប្រណាំង ភូមិ-ឃុំ -សង្កាត់មានសុវត្ថិភាព និងផ្សព្វផ្សាយផែនការការពារសន្តិសុខបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ទន្ទឹមនឹងនោះក៏មានការប្រគល់ជូនរថយន្តចំនួន ០១គ្រឿងជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះវិហារ ដើម្បីសម្រួលការងាររដ្ឋបាលទូទៅនៅក្រុងព្រះវិហារ។
វីដែអូ