ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
នាយប៉ុស្តិ៍​នគរបាលការពារព្រុំដែនច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោងនិងបក្ខពួកបើកដៃអោយក្រុមឈ្មួញនាំទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.!
Sat,17 February 2024 (Time 12:18 PM)
ដោយ ៖ បងវែង (ចំនួនអ្នកអាន: 52នាក់)

ផ្សាយចេញ ថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០២៤

ព្រៃវែង​÷ យោងតាមប្រភពរាយការណ៍ពីមន្រ្តីច្រកទ្វេរភាគីបានឲ្យដឹងថា÷ លោក អាន សុផល នាយប៉ុស្តិ៍​នគរ បាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោងនិងបក្សពួកបើកដៃ​ឲ្យឈ្មួញ​តូចធំ នាំ​ទំនិញ​គេច​ពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ចេញពីប្រទេសវៀតណាមចូល​តាម​ច្រក​យ៉ាង​ពេញបន្ទុក​ទាំងយប់​ទាំង​ថ្ងៃ យក​មក​ស្តុក​ទុក​នៅ​ផ្ទះ​មេឈ្មួញ​ជើង​ខ្លាំង​ម្នាក់នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែងនិង​ដឹកបន្ត​ចែកចាយនៅលើទីផ្សារនានា និងចូលទៅកាន់រាជធានីភ្នំពេញផងដែរ.ដោយមិនរំខាន់​ដល់​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ពាក់​ពន្ធ័ច្រកនិងនៅតាម​ដងផ្លូវឡើយ។​ ហេតុនេះភាពមិនប្រក្រតីពុករលួយ​របស់​លោក អាន សុផល នាយប៉ុស្តិ៍​នគរ បាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​​អា​ង៉ោង ប្រេី​តួនាទី និង​អំណាច​ប្រព្រឹត្តអំពើពុករលួយ រយៈ ពេល​ច្រើន​ខែ ឆ្នាំ​មកហើយ គឺ​អាង​ខ្នងបង្អែក​រឹងមាំ ក្នុងខេត្តទេីបលោក អាន សុផល មេប៉ុស្តិ៍​ច្រក​ទ្វេភាគីព្រំដែនស្វាយអាង៉ោងហ៊ាន​ធ្វើ​អ្វីៗតាមអំពើ​ចិត្ត។
​ប្រភព​បានបន្តថា÷ មួយ​រយៈ​ចុង​ក្រោយ​នេះ​សមត្ថកិច្ច​ពាក់​ពន្ធ័​នៅ​ច្រកស្វាយ​អាង៉ោង កំពុងត្រូវប៉ាន់ប្រមូលសេដ្ឋកិច្ចនិងថ្នូរបើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពី​ប្រទេសវៀតណាមកាន់តែ​ច្រើនឡើងៗ​។​​តាមរយៈ​ការ​បើកដៃ​ឲ្យ​ក្រុមឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពី​ប្រទេសវៀតណាមយ៉ាងពេញគំហុក​គឺ លោក អាន សុផល នាយប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​​អា​ង៉ោង ប្រមូល​លុយ​បាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃមិន​ញញេី​ត​ អង្គភាព​ប្រឆាំង​អំពើពុករលួយឡើយ។
ហេតុដូច្នេះសូមលោក ឈឿន ប៊ុនឆន ស្នងកា រដ្ឋាននគរបាលខេត្តព្រៃវែង លោក សួនសុម៉ាលីន អភិបាលខេត្ត​ព្រៃវែងជាពិសេសលោកឧត្តមសេនី យ៍ ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្រោប្រវេសន៍ មេត្តាដាក់ការស្រាវជ្រាវសេុីបអង្កេតទៅលើ ភាពមិន​ប្រក្រតី​ពុករលួយរបស់​លោក អាន សុផល មេប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោង ត្រូវមហាជនលាតត្រដាង​ជា​បន្តបន្ទាប់។​
ប្រភពពីក្រុម​ឈ្មួញនិង​អាជីវករ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពីប្រទេសវៀតណាមតាម​ច្រកនេះបានបន្ថែមទៀតថា អាជីវកម្ម​របស់​ពួកគាត់សល់​កម្រៃ​តិចតួចណាស់ពីព្រោះសមត្ថកិច្ចច្រើន​ស្ថាប័ន​នៅ​ច្រកព្រំដែន និង​សមត្ថកិច្ច​នៅតាម​ផ្លូវ​គាប​យក លុយ​ច្រើនៗ ។ក្រុមឈ្មួញនិង​អាជីវករបានបញ្ជាក់ទៀតថា រាល់​ការបង់​លុយ​របស់​ពួកគាត់​មិន​ទទួលបាន​បង្កាន់ដៃ​បង់ប្រាក់ឬ​វិក្ក​យ​ប័ត្រ​ត្រឹមត្រូវ​ឡើយហើយគ្មានឈ្មួញណា​ម្នាក់អាច​រំលង​លោក អាន សុផល មេប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគីព្រំដែន​ស្វាយ​អា​ង៉ោងបានឡើយ!ជា​ពិសេស​ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពពីប្រទេសវៀតណាមតាម​ច្រកស្វាយ​អា​ង៉ោងស្រុក​កំពង់ ត្របែក ខេត្ត​ព្រៃវែង គឺជា​ប្រភព​ចំណូល​ដ៏ធំរបស់​លោក អាន សុផល នាយប៉ុស្តិ៍នគរបាល ដែលល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយប្រចាំច្រកនេះ។
ដូច្នេះហើយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្តេជ្ញាលុបបំបាត់អំពើ ពុករលួយតាមដង ផ្លូវចាត់វិធានការទប់ស្កាត់នូវភាពមិនប្រក្រតីអំពើពុករលួយរបស់លោក អាន សុផល មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីស្វាយអាង៉ោងនិងបក្ខពួកផងទាន៕០៩៧៥៥៥៨០០៨

វីដែអូ