ថ្ងៃអង្គារ៍ ទី០៨ ខែតុលា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
ក្រុមឈ្មួញកំពុងលួចដឹក​ ជញ្ជូននាំចូល បង្គារ បង្កង និងត្រីសាច់ បង្កក.(ក្លាសេរ)ដែលនាំ ចូលពីប្រទេសវៀតណាមតាមច្រក របៀងត្រង់ ស្លាបឆ្វេង ត្រង់ស្លាបស្តាំ ត្រពាំង ផ្លុង ស្រុកពញាក្រែក.ខេត្តត្បូងឃ្មុំ យ៉ាងពេញបន្ទុក..!
Wed,31 January 2024 (Time 08:24 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 87នាក់)

ផ្សាយចេញ ថ្ងៃទី៣១ខែមករាឆ្នាំ២០២៤
(​ខេត្តត្បូងឃ្មុំ) ÷ ប្រភព​ពី​ប្រជាពលរដ្ឋដែលរស់ ក្នុងភូមិ​ ត្រពាំងផ្លុង ឃុំ​ ត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ÷
ឈ្មួញបានដឹកជញ្ជូន បង្កង បង្គារ ត្រី
ដែលជារបស់បង្កក គេច​ពន្ធនាំចូល
តាមច្រក ត្រង់ស្លាប ឆ្វេង ត្រង់ស្លាបស្តាំនាំចូល
ស្រុកខ្មែរពេញបន្ទុកធ្វេី​ឲ្យ​ប្រជា
ពលរដ្ឋមានការព្រួយបារម្មណ៍ផលប៉ះពាល់សុខភាព ពេលពួកគាត់ទិញមក
ហូប
ដោយសារផលិតផលទាំងទាំងនោះគ្មានជំនាញ
ពាក់ព័ន្ធធ្វើការពិនិត្យបង្ក្រាបទប់ស្កាត់នាំចូលបង្គារបង្កង និងត្រីសាច់បង្កកឲ្យបានត្រឹមត្រូវ។
ប្រភពពីប្រជាពលរដ្ឋនៅឃុំត្រពាំង
ផ្លុងបានឲ្យដឹងថា÷បើគ្មានបើកភ្លើង
ខៀវនឹងត្រូវរ៉ូវគ្នាជាមួយលោកប្រធានគយច្រកអន្តរជាតិត្រពាំងផ្លុងនោះទេមិនអាចឈ្មួញនាំចូលបង្ការ បង្កង ត្រីនិងសាច់ដែលបង្កកផ្លាស់សេចេញពី
វៀតណាមដោយគ្មានការ ត្រួត និត្យពីជំនាញនោះឡើយ។
ប្រភពបានបន្តឲ្យដឹងទៀតថា÷
បង្កង បង្គារ ត្រីនិងសាច់បង្កក ក្លាស សេរ ឆ្លងដែនពីស្រុកយួន​ចូល​ស្រុក​ខ្មែរ យ៉ាងគំហុក រីឯ​លោកមេ
គយអន្តរជាតិត្រពាំងផ្លុងទើបមកកាន់
តំណែងថ្មីមិនដែលឃើញទប់ស្កាត់
បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់
ម្តងណាឡើយបេីមិនមានភ្លេីង​ខៀវ ទេក្រុម​ឈ្មួញមិន ហ៊ាន​ធ្វេី​អ្វីៗ​តាម​អំ​ពេីរចិត្ត​។​
បាន​យ៉ាង​សុខ​ស្រួល​នោះឡើយ ដោយឡែក​អាជ្ញាធរ​ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ព្រំដែន​ភូមិសាស្ត្រ​ស្រុក​ពញាក្រែកមិនទាន់​ចាត់វិធានការ​ទប់ទប់ស្កាត់បញ្ហា​នេះ​ នៅឡើយទេ ទេីប​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ត្រពាំងផ្លុង ឃុំត្រពាំងផ្លុងស្រុកពញា
ក្រែក ខេត្តត្បូងឃ្មុំអំពាវនាវ​ដល់ ថ្នាក់ដឹកនាំ​ ឯកឧត្តមបណ្ឌិត
គុណ ញឹម អគ្គនាយកដ្ឋាន គយនិង
រដ្ឋាករពិនិត្យឡេីងវិញ​ខ្លះ​ផងចំពោះ មេគយច្រកអន្តរជាតិត្រពាំងផ្លុង
បណ្ដែតបណ្ដោយ ឲ្យ​ក្រុម​ឈ្មួញ​ នាំ​
បង្កង បង្គារ ត្រីនិងសាច់បង្កកពីវៀត
ណាមចូលមកកម្ពុជាយ៉ាង​ពេញបន្ទុក​រាល់ថ្ងៃ នេះមិនទាន់មាន​វិធានការ​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ​នោនោះទេ ជៀសវាងផលប៉ះពាល់សុខភាពដល់បងប្អូនប្រជាពលរដ្ឋ។សហការី

វីដែអូ