ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ ឆ្នាំទី១ នៅស្រុកសំបូរ
Fri,06 December 2024 (Time 09:43 AM)
ដោយ ៖ Tbk (ចំនួនអ្នកអាន: 109នាក់)

ព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ ឆ្នាំទី១ ស្ថិតនៅឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីផ្សាព្វផ្សាយសមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបាន ឱ្យប្រជាពលរដ្ឋបានជ្រាប និងបង្ហាញនូវអ្វីដែលនៅសេសសល់ កំពុងបន្តធ្វើបន្ថែមទៀត នៅអាណត្តិបន្តបន្ទាប់ និងឆ្លៀតឱកាសស្វែងយល់ពីបញ្ហាប្រឈម ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ បានបញ្ចេញមតិយោបល់ និងការសំណូមពរបន្ថែមលើការងារដែលខ្វះចន្លោះរបស់អាជ្ញាធរមូលដ្ឋាន លើការងារបម្រើសេវាសាធារណៈ និងកិច្ចការអភិវឌ្ឍន៍មូលដ្ឋានជាដើម ។

ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក អភិបាលស្រុក អភិបាលរងស្រុក នាយក-នាយករងរដ្ឋបាលស្រុក អធិការនគរបាលស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក មេបញ្ជាការរងផ្នែកសឹករងស្រុក ប្រធាន-អនុប្រធានការិយាល័យ អង្គភាពជំនាញជុំវិញស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ និងសង្កាត់ បងប្អូនប្រជាពលរដ្ឋក្នុងឃុំសំបូរ ផងដែរ។

វីដែអូ