មណ្ឌលគិរី÷នៅព្រឹកថ្ងៃសុក្រ ៦ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ លោក ឌឹម ឌឹម នី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈ អធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី» រៀបចំដោយ ក្រសួងមុខងារសារធារណៈ ក្រោមអធិបតីភាពឯកឧត្ដម គង់ សុភី រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធ ជ្រើសរើសមន្ត្រី នៃអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. ដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធីការក្រសួង ពាក់ព័ន្ធ ឯកឧត្ដម លោកជំទាវ អគ្គនាយក អគ្គនាយករង ក្រសួងស្ថាប័ន លោក លោកស្រី អភិបាលរង រាជធានី ខេត្ត លោក លោកស្រីនាយក នាយករង រដ្ឋបាលខេត្តរាជធានី ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលមានចូលរួម៤៥០នាក់ ស្រី៥៨នាក់ សិក្ខាសាលា នេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ ខ រដ្ឋបាលនៃខេត្តមណ្ឌលគិរី។
វីដែអូ