ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
សមត្ថកិច្ច ឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន២នាក់ដែលប្រើដាវកាប់ប្រហារទៅលើយុវជនម្នាក់បណ្តាលឱ្យស្លាប់នៅនឹងកន្លែង កាលពីរសៀលថ្ងៃ២១ខែធ្នូឆ្នាំ២០២៤នៅក្នុងស្រុកស្នួល ខេត្តក្រចេះ។
Fri,27 December 2024 (Time 11:17 AM)
ដោយ ៖ Tbk.news (ចំនួនអ្នកអាន: 64នាក់)

ក្រចេះ÷ ក្រោយពីកាប់ប្រហារលើជនរងគ្រោះបណ្ដាលឲ្យស្លាប់នៅកើតហេតុរួចមក ជនសង្ស័យទាំងពីរនាក់បានរត់គេចខ្លួន ពីកន្លែងមួយទៅកន្លែងមួយ តែដោយសារមានការយកចិត្តទុកដាក់ ពីសំណាក់កម្លាំង ជំនាញស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានទីតាំងលាក់ខ្លួនរបមកស់ជនសង្ស័យ ហើយកម្លាំងជំនាញបានឡោមពទ្ឋ័ចាប់ខ្លួនបានកាលពីថ្ងៃទី២៦ខែធ្នូនេះ នៅក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនដៃដល់ទាំងពីរនាក់១. ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) អាយុ១៨ឆ្នាំ ទី២ ឈ្មោះ សឿន មិថុនា (ហៅខ្មៅ) អាយុ១៨ឆ្នាំ ពួកគេរស់នៅភូមិស្រែថ្មី ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះជាម្ចាស់ករណីដើម្បីកសាងសំណុំរឿងតាមនិតិវិធីនៃច្បាប់។

វីដែអូ