ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រជុំក្រោម​អធិបតីភាព លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ។
Tue,17 December 2024 (Time 09:59 AM)
ដោយ ៖ ន.ប.គិរី (ចំនួនអ្នកអាន: 218នាក់)

ខេត្តមណ្ឌលគិរី÷ស្នងការនគរបាលខេត្ត អញ្ជើញ​ដឹកនាំកិច្ច​ប្រជុំផ្សព្វផ្សាយផែនការអនុវត្ត លេខ.១៥៥៥ ផ ក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ស្នង ការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ស្ដីពីការចុះវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្នង​ការរង លោក លោកស្រីនាយ នាយរងការិយាល័យគ្រប់គ្រងជនប​រទេស ,​លោក លោកស្រីនាយ នាយរងការិយា​ល័យស៊ើបអង្កេតនិងអនុវត្តនីតិ​វិធី ,​លោក​នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគី ទាំង៣ លោកនាយ នាយរងមន្ត្រីការិយាល័យអត្តសញ្ញា​ណប័ណ្ណ លោកអធិការក្រុងស្រុកទាំងប្រាំ និងលោកនាយប៉ុស្តិ៍រដ្ឋបាល ឃុំ/សង្កាត់ទាំង២១​ដែលបានចូលរួមសរុប ចំនួន ១២៣នាក់​(ស្រី១៥នាក់)-ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោក ឧត្តម​សេនី​យ៍ទោ ឡោ សុខា ស្នងការនគ​របាលខេត្ត បានមាន​ប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតិឱ្យ លោក ឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងទទួលទទួលផែនការងារអន្តោប្រវេសន៍បានឡើងអានផែនការ លេខ​០០​៣ ផក របស់ក្រសួងមហាផ្ទៃ ផែនការអនុវត្តលេខ០០៣ ផក របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី និងផែនការអនុវត្តលេខ
១៥៥៥ ផក របស់ស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី ស្ដីពីការចុះត្រួតពិនិត្យ វត្តមានស្នាក់​នៅ របស់ជនបរទេសក្នុងភូមិសាស្ត្រខេត្តមណ្ឌល​គិរី​។ លោកវរសេនីយ៍ឯក ស្រ៊ី ថា នាយ​ការិយា​ល័យគ្រប់គ្រងបរទេសបានឡើងអានរបាយ​ការ​ណ៍សង្ខេប ផែនការអនុវត្តស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសខេត្តមណ្ឌលគិរី​។ មុននិងបញ្ចប់លោក ឧត្តមសេនីយ៍ទោស្នងការ លោកសូមជូន​ពរដល់កម្លាំងទាំងអស់សូមជួប​ប្រទះ តែពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

វីដែអូ