ផ្សាយចេញ ២១.ខែមករា.ឆ្នាំ២០២៤បន្ទាយមានជ័យ÷ក្រោយល្បីលោកវរសេនីយ៍ទោ រឿង សារិត កងវរ:ការពារព្រំដែន លេខ៥០៣ បើកលំហូរ ទំនិញគេចពន្ធ និងសត្វគោ ពីប្រទេសថៃចូលមកកម្ពុជា យ៉ាងអនាធិប្បតេយ្យ ឥឡូវនេះល្បី រឿងបើកលំហូរបារីគេចពន្ធនាំ ចូលទៅប្រទេសថៃវិញម្ដង។ជាក់ស្ដែងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កម្លាំងកងពលធំលេខ១១១ នៃកងវរសេនាធំថ្មើរជើងលេខ១១១ កងអនុសេនាធំលេខ១៣០១ របស់កងកំលាំងថៃ បានចុះល្បាត និងត្រួតពិនិត្យតំបន់ទទួលបន្ទុកព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចភូមិលេខ៣ ឃុំណងចាន់ ឃុំណន ម៉ាក់ម៉ុន ស្រុកខុកស៊ុង ខេត្តស្រះកែវ ប្រឈមមុខនិងណងចាន់ អាងសិលា អូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។ក្រោយពីទទួលព័ត៍មានថាមាន ក្រុមជនសងសង្ស័យបាននិងកំពុងដឹកជញ្ជូនបារីឆ្លងដែនចូលទឹកដីថៃខុសច្បាប់ ចូលតាមផ្លូវព្រៃធម្មជាតិពីប្រទេសកម្ពុជាឆ្លងចូលប្រទេសថៃ ចំណុចភូមិ អូបីជាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។បន្ទាប់មកកម្លាំងសមត្ថកិច្ចបានបង្ហាញមុខដើម្បីធ្វើការចាប់ឃាត់ខ្លួនក្រុមឧក្រិដ្ឋជន ប៉ុន្តែឧក្រិដ្ឋជន ទាំងនោះបានធ្វើសកម្មភាពរត់គេចខ្លួនបាត់អស់ភ្លាមៗផងដែរ ដោយបន្សល់នៅ វត្ថុតាង បារី របស់គេជាច្រើនប៊ិច និងដោយភាពងងឹតផងធ្វើឲ្យឧក្រិដ្ឋជនទាំងនោះ គេចខ្លួនចូលមកទឹកដីប្រទេសកម្ពុជាវិញដោយសុវត្ថិភាព។ បន្ទាប់មកកម្លាំងសមត្ថកិច្ចថៃបានត្រួតពិនិត្យវត្ថុតាងដែលជនល្មើសបន្សល់ទុក មុននឹងរត់គេចខ្លួន ការត្រួតពិនិត្យ បានរកឃើញបារីសរុបចំនួន ១១,១៨០ កញ្ចប់ ដែលមិនជាប់ត្រាថៃ។ ដូច្នេះសមត្ថកិច្ចបានដកហូតវត្ថុតតាង ហើយប្រគល់ទំនិញទាំងអស់ទៅឱ្យ មន្ត្រីរដរដ្ឋាកគយខេត្តស្រះកែវ សាខាអារញ្ញ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តខូកស៊ុង។ បន្ត ក្រុមមន្ត្រីជឿថា ក្រុមឧក្រិដ្ឋជនដែលរត់គេចខ្លួនប្រហែលជាត្រូវបានគេជួលឱ្យដឹកជញ្ជូនទំនិញខុសច្បាប់ចូលទៅប្រទេសថៃ ។ប្រភពថា ទាហ៊ាន និងមន្ត្រីជំនាញនឹងពង្រឹងប្រតិបត្តិការរបស់ខ្លួន ដើម្បីទប់ស្កាត់អំពើខុសច្បាប់នៅតាមព្រំដែនថែមទៀត។ សង្ឃឹមថាកម្លាំងសមត្ថកិច្ចការពារព្រំដែនប្រទេសកម្ពុជា សហការនិងភាគីថៃដើម្បីរួមចំណែករឹតបន្តឹងបទល្មើសឆ្លងដែនខុសច្បាប់ផង។ ឃើញតែភាគីថៃចាប់បានអាហូត ដូចពលករឆ្លងដែន មានជនបរទេស បារី ស្រា ជាដើម។ល។មូលហេតុអ្វីមិនដែលឃើញសមត្ថកិច្ច កងការពារព្រំដែន លេខ៥០៣ ដឹកនាំដោយលោកវរសេនីយ៍ទោ រឿង សារិត មិនដែលបង្ក្រាបបានម្ដងណាសោះ ប្រហែលអសមត្ថភាព ក្នុងការទប់ស្កាត់បទល្មើសរឺមានផលប្រយោជន៍ ។សហការី.0975558008
វីដែអូ