ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
សង្វៀនជល់មាន់ខ្នាតធំនិងបៀរអាប៉ោងគ្រប់ប្រភេទខុសច្បាប់ នៅចំការស្វាយកំពុងបើកដំណើរការលេងដោយរលូនសមត្តកិច្ចពាក់ពន្ធ័ស្រុកត្រពាំងប្រាសាទរក្សាភាពស្ងៀមស្ងាត់
Wed,17 January 2024 (Time 11:43 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 72នាក់)

ផ្សាយចេញថ្ងៃទី១៧ខែមករាឆ្នាំ២០២៤
ខេត្តឧត្តមានជ័យ÷ទីតាំងសង្វៀនប្រជល់មាន់ខុសច្បាប់ ស្ថិតនៅក្នុងចំការស្វាយមួយកន្លែង ចូលទៅតាមច្រកផ្លូវអង់តែន០១១ ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បាននឹងកំពុងតែបើកដំណើរការលេងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យ ដោយក្នុងមួយគូរចាក់លុយរហូតទៅដល់រាប់លានរៀល ហើយស្រែកហ៊ោរកញ្ជ្រៀវទ្រហឹងអឺងកង គ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាបឬទប់ស្កាត់នោះទេដោយបណ្ដែតបណ្ដោយ ឲ្យក្រុមអ្នកញៀនល្បែងទាំង នោះនៅតែបន្តការលេងជល់មានដាក់លុយភ្នាល់គ្នាទៅ តាមតែអំពើចិត្តដោយម៉ាសេរីនិងយ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចច្បាប់ទម្លាប់អ្វីឡើយ។ អធិការនគរបាលស្រុកត្រពាំងប្រាសាទលោក ជ័យ វាសនា សម្ងំឈឹងទំនងជាត្រូវថ្នាំថៅកែសង្វៀនមាន់។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើរង់ចាំមើលថា តើអាជ្ញាធរក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ដែលបាននិងកំពុង តែធ្វើការបម្រើប្រជាពលរដ្ឋ នៅតាមបណ្ដាមូលដ្ឋានមានចំណាត់ការបែបណា ចំពោះល្បែងសុីសងដែលកើតនៅ ក្នុងមូលដ្ឋានដែលខ្លួនកំពុងគ្រប់គ្រង ឬមួយក៏អាជ្ញាធរក៏ដូចជាសមត្ថកិច្ចនៅក្នុងមូលដ្ឋានមួយ ចំនួនជាអ្នក បម្រើ ឲ្យម្ចាស់ទីតាំងល្បែងស៊ីសងដើម្បីទទួលបាននូវលាភសក្ការ:ឬក៏សំណូកសូកប៉ាន់ពីម្ចាស់ទីតាំងល្បែង ស៊ីសងទៅវិញនោះទេ ? ជាក់ស្ដែងដូចជា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅក្នុងស្រុកត្រពាំងប្រាសាទសព្វថ្ងៃនេះ មិនបានគោរពទៅតាមបទបញ្ជារបស់ សម្ដេចអគ្គមហាសនាបតិតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីទាល់តែសោះ? ជាពិសេស អធិការនគរបាលស្រុកត្រពាំងប្រាសាទ ក៏ដូចជាលោកស្នងការនគរបាលខេត្តឧត្តរមានជ័យ។

ប្រជាពលរដ្ឋនិយាយថា ក្រៅពីល្បែងស៊ីសងសង្វៀនជល់មាន់នៅទីតាំងខាងលើនេះ ក៏នៅមានប្រភេទល្បែងសងតាមប្រព័ន្ធអនឡាញជាច្រើនទៀត កំពុងញាំញីនៅ ក្នុងស្រុកត្រពាំងប្រាសាទ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក៏ ដូចជាអធិការដ្ឋាននគរបាលស្រុក មិនដែលខ្វល់ចំពោះបញ្ហាដែលកំពុងបង្កភាពអសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ ហាក់ដូចជាបានជួយការពារឲ្យពួកអ្នកលេងល្បែងស៊ីសងទាំងនោះទៅវិញ។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន អស់សង្ឃឹមយ៉ាងខ្លាំងជាមួយសមត្ថកិច្ចថ្នាក់ឃុំ,ថ្នាក់ស្រុក។ ពីព្រោះតែមិនបានជួយគិតគូរអំពីបញ្ញា សន្តិសុខសណ្ដាប់ធ្នាប់នៅ ក្នុងមូលដ្ឋាននៅឡើយ។ បើនិយាយ ពីការចុះបង្ក្រាប
វិញយូរៗមានម្ដង ហើយមិនដែលឃាត់បានមេសង្វៀន
ឬអ្នកជល់មាន់នោះឡើយ។

ប្រជាពលរដ្ឋក៏ដូចជាមហាជនរស់នៅក្នុងស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យអំពាវនាវទៅដល់លោកប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជាពិសេសលោក ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សូមជួយត្រួតពិនិត្យនិងដាក់បទបញ្ជាទៅលើអាជ្ញាធរ និងសមត្ថកិច្ចស្រុកត្រពាំងប្រាសាទឲ្យចុះទប់ស្កាត់និងបង្ក្រាបទីតាំងសង្វៀនជល់មាន់ខាងលើនេះផងដើម្បីគោរពតាមសេចក្ដីប្រកាសក៏ដូចជាបទ បញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងឲ្យស្របទៅ តាមគោលនយាបាយ ភូមិ/ឃុំ មានសុវត្ថិភាពទាំង៧ ចំណុចរបស់ក្រសួងមហាផ្ទៃ។បឋម សហការី 0975558008

វីដែអូ