ថ្ងៃអង្គារ៍ ទី០៨ ខែតុលា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
សង្វៀនបញ្ជល់មាន់បៀរអាប៉ោងខុសច្បាប់ជិតផ្លូវលេខ ៧៨ ស្ថិត នៅ”ភូមិរាជានុកូល” សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងចេញពីរង្វង់មូលអូរពងមាន់ (ប្រហែលជាង១.គីឡូម៉ែត្រ)បើកចល័តពីកន្លែងមួយទៅកន្លែងមួយទៀត រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!
Mon,15 January 2024 (Time 12:31 PM)
ដោយ ៖ Tbk (ចំនួនអ្នកអាន: 50នាក់)

ផ្សាយថ្ងៃទី១៥ខែមករាឆ្នាំ២០២៤

(ខេត្តស្ទឹងត្រែង)៖ តាមប្រភពពីប្រជាពលរដ្ឋ ក្រុងស្ទឹងត្រែង បានអោយដឹងថា÷ សង្វៀនជល់ មាន់បៀអាប៉ោងខុសច្បាប់ដុះស្លែបើកលេងចល័តចេញពីរង្វង់មូលអូរពងមាន់ “ប្រហែល ជាង១ គីឡូម៉ែត្រ” នៅផ្លូវលេខ៧៨ “ភូមិរាជានុកូល”សង្កាត់ស្ទឹង ត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹង ត្រែង ជល់មាន់បៀអាប៉ោងជាយូរឆ្នាំមកហើយមិនទាន់ឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបនៅឡើយទេ?បើទោះមានសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋក៏ដោយក៏អាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានទាំងនោះមិនអើពើទប់ស្កាតនិងបង្រ្កាបនោះទេ។
ប្រភពបានបន្តថាក្នុងមួយថ្ងៃៗមានក្រុមញៀនល្បែងចូល រួមលេងយ៉ាងគគ្រឹកគគ្រេង ដោយសារមេល្បែង អាងមានខ្នងបង្អែករឹងមាំ ទើបមានការបើកដៃពីមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូល ដ្ឋានទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះបាន។ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម ចោរលូច. ចោរឆក់. ចោរប្លន់. ចោរ គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។
ប្រភពប្រជាពលរដ្ឋក្នុង”ភូមិរាជានុ កូល” បានបន្តអោយដឹងទៀតថា នៅក្នុងចំការកៅស៊ូមួយកន្លែង នៅចំណុចអូរពងមាន់ (ចេញពីរង្វង់មូលប្រហែល ១.គីឡូម៉ែត្រ)”ភូមិរាជានុ កូល” សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹង ត្រែង មានបើកសង្វៀនជល់មាន់បៀអាប៉ោងដ៏ធំដុះស្លែ បើកចល័តពីមួយទៅមួយទៀតមានអ្នកចេញចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃមិនរំខានដល់សមត្ថកិច្ចនិងអាជ្ញា ធរមូលដ្ឋានឡើយ។ប្រជាពលរដ្ឋក៏ដូចមហាជនដាក់ជាចម្ងល់ថា ហេតុអ្វីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងត្រែង ក៏ដូចជាលោកអធិការនគរបាលក្រុងស្ទឹងត្រែងនិងលោកអភិបាល ក្រុងស្ទឹងត្រែងក៏ ដូចជាមេកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនឹងស្នងការនគរ បាលខេត្តស្ទឹងត្រែងមិនចាត់វិធានការបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ខាងលើដើម្បីពង្រឹងសន្តិសុខសង្គមអោយស្របតាមគោល នយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលដាក់ចេញអោយអនុវត្តន៍នោះ ផងទាន។
ពាក់ព័ន្ធសង្វៀនល្បែងសុីសង ខាង លើប្រជាពលរដ្ឋសូមអំពាវនាវដល់លោក​ ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងនិងលោក អ៊ូត សុីវុត្ថា ស្នងការនគរបាលខេត្តស្ទឹង ត្រែង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងសង្កាត់ស្ទឹងត្រែងជាបន្ទាន់ផងទាន។
ប្រភពពីក្រុមអ្នកញៀនល្បែងបានបន្ថែមអោយដឹងទៀតថា សង្វៀន ជល់មាន់ក្នុងចម្ការកៅស៊ូ ចំណុចអូរពងមាន់ភូមិរាជានុកូលម្ចាស់សង្វៀន មានខ្នងបង្អែករឹងមាំបានអួតអាងប្រាប់អតិថិជនរបស់ខ្លួនថា គេបានរត់ការបង់សួយសារជូនមន្រ្តីសមត្ថកិច្ចនិងអាជ្ញាធរពាក់ ព័ន្ធគ្រប់លំដាប់ថ្នាក់ចាប់ពីក្រោមរហូតដល់លើអស់ហើយ ដូច្នេះក្រុមអ្នកញៀនល្បែងទាំង អស់មិនបាច់បារម្ភនិងការបង្រ្កាបអ្វីនោះទេគ្មានសមត្ថកិច្ចនិងអាជ្ញាធរណាហ៊ានបង្ក្រាបពួកគេឡើយ។ដែលបញ្ហានេះលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងនិងលោក អ៊ូត សុីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែងរួមទាំងលោកមេបញ្ជាការកងរាជ អាវុធហត្ថស្ទឹងត្រែង បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ គួរតែចាត់វិធាន ទប់ស្កាត់និងបង្រ្កាបអោយមានប្រសិទ្ធភាពស្របតាមគោលនយោ បាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហា ផ្ទៃ

វីដែអូ