ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
រដ្ឋបាលស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប្រារព្ធមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៤)
Sat,13 January 2024 (Time 10:16 AM)
ដោយ ៖ សុខគា (ចំនួនអ្នកអាន: 64នាក់)

មណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ២ កើត ខែបុស្ស ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនិងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រារព្ធ មីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៤) ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សាន់ ដារិទ្ធ អភិបាលរង ខេត្តមណ្ឌលគិរី និងមានការចូលរួមពី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រភេទ រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាជាពលរដ្ឋយ៉ាងច្រើនកុះករ កម្មវិធីប្រព្រឹត្តទៅ នៅសាលាស្រុកកែវសីមា។

ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ជាការពិតជាក់ស្ដែងបានបង្ហាញច្បាស់ថា រយៈពេល ៤៥ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីជោគជ័យ លើរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាសម្រេចបាននូវការផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅដែលពុំនឹកស្មានដល់ និងជាពិសេសក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជាមានសន្តិភាពពេញលេញ។ កម្ពុជាដែលពីមុនកើតមានសង្គ្រាមមិនចេះចប់ និងជាទឹកដីនៃវាលពិឃាត យង់ឃ្នងបំផុត បានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកបដោយសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិររដ្ឋ ប្រជាជនធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ហើយកំពុងរស់នៅយ៉ាងសុនសាន្ត សុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល។ ឯកឧត្តម បញ្ជាក់ថា យុវជន យុវនារី ប្រជាពលរដ្ឋទាំងអស់ មានជំនឿយ៉ាងមុតមាំទៅលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន បានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។ ឯកឧត្តម បន្ថែមទៀតថា ជាមួយគ្នានេះ យើងនិងបន្តរួមគ្នាយ៉ាង សកម្មដើម្បីបុព្វហេតុ សន្តិភាព ស្ថិរភាព សន្តិសុខនិងការប្រយុទ្ធប្រឆាំងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន និងតាមតំបន់ ជាពិសេស កងកម្លាំងទាំងបី ខិតខំបន្តបំពេញភារកិច្ចការការពារសន្តិសុខ បម្រើប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

នាព្រឹកដដែលនោះ រដ្ឋបាលស្រុកកែវសីមា បានរៀបចំពិធីប្រកាសសមាសភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកែវសីមា ដើម្បីជួយពិនិត្យ និងគាំទ្រកម្មវិធី គោល នយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៦ នៃរដ្ឋសភា នៅតាមបណ្ដាលឃុំទាំង ៥ រួមសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា មានចំនួនសរុប ៨០ រូប។

វីដែអូ