ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
កិច្ចប្រជុំផ្សព្វផ្សាយការងា​រសោធ​ន​និវត្តន៍យោ​ធិន នៃ​កងរាជ​អាវុ​ធហត្ថ ឆ្នាំ២​០២​៤ នៅបញ្ជា​ការដ្ឋាន​កងរា​ជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ
Fri,10 November 2023 (Time 10:21 AM)
ដោយ ៖ រតនៈសម្បត្តិ (ចំនួនអ្នកអាន: 103នាក់)

(បន្ទាយមានជ័យ )៖លោក ឧ​ត្ដមសេនីយ៍ ឯក​ សុិន សូផាន្នី មេប​ញ្ជា​ការរង​ ប្រធា​នផែន​ការងា​រក​សាងក​ម្លាំង ​និងទំនា​ក់ទំនង​កិច្ចការ​សាធារណៈ ប្រធា​នក្រុមទី​១ កងរាជអា​វុធហត្ថ​លេីផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេប​ញ្ជាការ រង នៃកងយោពល​ខេមរ​ភូមិន្ទ មេបញ្ជា​ការក​ងរាជអាវុធហត្ថ​លេីផ្ទៃប្រទេ​ស ឆ្នាំ២០២៣ បានអ​ញ្ជេីញជាអធិបតីភាព ក្នុងប្រជុំផ្សព្វផ្សាយកា​រងារសោធននិវត្តន៍ នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះ​បានធ្វើឡើង​នៅ​បញ្ជាកា​រដ្ឋាន​ក​ងរាជអាវុធហត្ថ​ខេ​ត្តបន្ទាយ​មានជ័យ ដោយមា​នការអ​ញ្ជេីញ​ចូលរួមពីលោ​ក ឧត្ដមសេនី​យ៍ ត្រី បោន ប៊ិន មេបញ្ជាការកង​រាជអាវុធហត្ថ​ខេត្តបន្ទាយ​មានជ័យ លោកមេបញ្ជាការរង លោកនាយសេនាធិ​ការរង លោកប្រធាន-​អនុប្រធា​នមន្ទីរ លោកនា​យការិយា​ល័យ ប្រធានអ​ង្គភាពចំណុះ លោកមេ​បញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង ស្រុក​ទាំង៩ លោកនាយ នាយរង និងព​លអាវុធហត្ថ ដ​ល់អាយុចូល​សោធននិ​វត្តន៍ឆ្នាំ២០២៤ និងឆ្នាំ​២០២៣ ចំនួន ៦​៤នាក់។

មាន​មតិស្វាគមន៍ពី​សំណា​ក់លោកឧត្តមសេ​នីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអា​វុហត្ថខេត្ត បាន​រា​យកា​រណ៍ សង្ខេប​ពីស្ថានភា​ពការងារគ្រប់គ្រង យោ​ធិន នៃកងរា​ជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង​យោធិនដែលត្រូវ​ត្រួតពិនិ​ត្យនាពេ​លនេះ​ចំនួន​៦៤​នាក់/ស្រី០៤​នាក់ ក្នុងនោះ យោធិ​នដល់​អាយុសោ​ធននិវត្តន៍ ឆ្នាំ២​០២៣ ចំនួន​៥៤នាក់/ស្រី០​៤នាក់, យោ​ធិនដល់អា​យុសោធននិវត្តន៍ ឆ្នាំ២​០២៤ ចំនួន ១០នាក់ផង​ដែរ។

លោកឧត្ដមសេនីយ៍​ ឯក សុិន សូផាន្នី ក៏បានធ្វេីការកោ​តសរសេីរ ចំពោះ​យោធិ​នដល់អា​យុសោធ​ននិវត្តន៍ ដែលកន្លងមកបានលះ​បង់គ្រប់បែបយ៉ាង​ក្នុងបុព្វ​ហេតុការពារជាតិមាតុភូមិ ដែលបាន​បន្សល់ទុកនូវ​ស្នារដៃ​យ៉ាងត្រចះត្រចង់ជូន​ជាតិមាតុភូមិរហូតម​កដល់ពេលបច្ចុប្បន្ន។

លោកឧត្ដមសេ​នីយ៍ឯក បន្តថា ​ក្រោមការដឹក​នាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេប​ញ្ជាការរង នៃកង​យោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជ​អាវុធហត្ថលើ​ផ្ទៃប្រទេស លោក​តែងតែយ​កចិត្តទុក​ដាក់ ទៅលេីសុខទុក្ខបងប្អូន​ដែលជាសោធននិវត្តន៍ ដោយមិនទុ​កបងប្អូន​ចោលឡេីយ ពោលគឺលោកតែតែងជួយទំនុកបម្រុងដល់គ្រួសារបងប្អូនសោធ​ននិវត្តន៍ជាប្រចាំ៕

វីដែអូ