បន្ទាយមានជ័យ៖ដោយមើលឃើញពីការលំបាកនៅក្នុងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការ រួមនឹងសប្បុរសជន បានចុះជួបសំណេះសំណាល និងនាំយកអំណោយ ចែកជួនប្រជាពលរដ្ឋចំនួន២០០គ្រួសារនឹងក្មួយៗប្រុសស្រី ចំនួន២០០នាក់ នៅក្នុងបរិវេណសាលារៀនអនុវិទ្យាល័យស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។នាឱកាសនោះដែរលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានថ្លែងអគុណចំពោះម្ចាស់ជំនួយលោក យឿង ទិញថាញ និងលោកស្រី គីម ទៀង អគ្គនាយក្រុមហ៊ុនហែលsmilind co.ltd ព្រមទាំងសហការី ដែលបាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ។ទាំងនេះជាកាយវិការ និងជាវប្បធម៌ដ៏ប្រពៃសម្រាប់សប្បុរសជនដែលមានសទ្ធា ចូលរួមចំណែកជាមួយអាជ្ញាធរ ដើម្បីកាត់បន្ថយការខ្វះខាតមួយគ្រា។ចំពោះអំណោយដែលត្រូចចែកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករអង្ករ ១០គីឡូ,ទឹកត្រី ១ដប,ទឹកសុីអុីវ ១ដប ,មី ១កេះ ,ប្រេងឆា ១ដប ,ប៑ីចេង កន្លះគីឡូ ,ស្ករស កន្លះគីឡូ និងអំបិល កន្លះគីឡូ ។ សម្រាប់ក្មួយៗ២០០នាក់ ក្នុង១នាក់ទទួលបាន៖ទឹកដោះគោ ៤ដប ,នំ ២កញ្ចប់ និង ស្ករគ្រាប់ ២កញ្ចប់ ផងដែរ ៕ដោយ ៖ លោក ពិល ថា
វីដែអូ