បន្ទាយមានជ័យ)៖ទិន្នន័យក្បាលដីចំនួន ៤៨០ក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ត្រូវបានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូន ។ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេណវត្តសោភណារាម (វត្តសំរោង)ក្រោមអធិបតីភាពលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក រ៉ូ ប៉ូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ លោក នង ធឿន អភិបាលរងស្រុកអូរជ្រៅ លោក លោកស្រី កងកម្លាំងទាំងបី និងប្រជាពលរដ្ឋ ផងដែរ។
វីដែអូ