ទីតាំងបញ្ជល់មាន់ឈ្មោះម៉ាប់នឹង គីសាន់មានតាំងអាប៉ោងភ្នាល់ចាញ់ឈ្នះរាប់មឺនដុល្លានៅសង្កាត់ស្ទឹងមានជ័យ៣ ជាឆ្នាំងបាយអាជ្ញាធរ​ឬ?

0

ភ្នំពេញ៖ ទីតាំងសង្វៀនជល់មាន់បាញ់អាប៉ោងមួយកន្លែងស្ថិតនៅ ភូមិដំណាក់ធំ3 សង្កាត់ស្ទឹងមានជ័យ3 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ម្ចាស់ឈ្មោះ ម៉ាប់នឹងឈ្មោះ គីសាន់ កំពុងតែបើកដំណើរការយ៉ាងរលូន ដោយទទួលអ្នកញៀនល្បែងស៊ីសងទាំងនោះ មិនខ្លាចអាជ្ញាធរ ឬសមត្ថកិច្ចថ្នាក់ណាបង្ក្រាបទេ ។

តាមសម្តីពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ បានបង្ហើបថា គាត់មិន ដែលឃើញ អាជ្ញាធរមានសមត្ថកិច្ច ខណ្ឌមានជ័យ ចុះមកត្រួតពិនិត្យម្តងណាឡើយ គឺស្ងាត់ជ្រាបដូចចោរលួចសេះ ហើយបើចុះមកវិញ បានត្រឹមតែបង្អើលសង្វៀនជល់មាន់ និងបាញ់អាប៉ោងមួយនេះឲ្យ បិទ តែមិនបានមួយថ្ងៃផង ក៏បើកលេងវិញ យ៉ាងរលូន ព្រោះអ្នកសារព័ត៌មានផ្សព្វផ្សាយខ្លាំងពេក ។

ពលរដ្ឋបន្តថា ទីតាំងខាងលើនេះ គាត់បានឃើញមន្ត្រីនគរបាល ខណ្ឌមានជ័យ ចេញចូលៗទីនេះដែរមិនដឹងថា មកកាងល្បែងស៊ីសងខុសច្បាប់ ឬ មួយគាត់មកសម្របសម្រួលសង្វៀនខុសច្បាប់នោះទេបើតាមដឹងលោកម៉ាប់នឹង គីសាន់ ម្ចាស់សង្វៀនជល់មាន់ និងបាញ់អាប៉ោងមួយនេះ អាចមានទំនាក់ទំនងជាប់ពាក់ពន្ធ័មន្ត្រី នគរបាលក្នុង ខណ្ឌមានជ័យនេះ អាចជាឆ្នាំងបាយចៅហ្វាយខណ្ឌអធិការហើយហេីយមេីលទៅ..! ទើបកន្លែងមួយនេះបើកទទួលភ្ញៀវឲ្យចូលលេង ចាក់១គូរាប់ពាន់ដុល្លារឯណោះ រហូតទៅដល់១០គូ ក៏មានដែរ ជាពិសេសសំរាប់ ថ្ងៃសុក្រ សៅរ៍ និង អាទិត្យ បានលេងយ៉ាងត្រជាក់ចិត្តតែម្តង មិនរំខានចិត្តដល់អាជ្ញាធរមូលដ្ឋានឡើយ ។

ទីតាំងមួយនេះ បើកដំណើរការ មិនដឹងថា ម្ចាស់សង្វៀននេះ មានខ្នងបង្អែក ឬខ្សែស្រឡាយណានោះទេ? ទើបហ៊ានបើកលេងយ៉ាងក្រអើតក្រទមមិនខ្លាចអាជ្ញាធរណានោទេ? ដោយសព្វ ថ្ងៃពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែង មានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយ ភូមិ- សង្កាត់មានសុវត្ថិភាព ។

កន្លងមកនេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់បានប្តេជ្ញាចិត្តហើយ គឺបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសង ខុសច្បាប់ក្នុងទឹកដីរាជធានីភ្នំពេញ ដើម្បីធានា ឲ្យបាននូវ ភូមិ ឃុំ មានសុវត្ថិភាព ស្រប តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញអនុវត្តទូទាំងប្រទេសទំនងបានត្រឹមតែប្តេជ្ញា តែមិនអនុវត្តន៍ យ៉ាងដូច្នេះទៅវិញ។

Leave A Reply

Your email address will not be published.